ភ្នំពេញ ៖ ជនសង្ស័យសកម្មឆក់២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរសព្ទដៃពីអ្នកដំណើរតាមម៉ូតូកង់បីតែមិនបានសម្រេច ទាក់ដៃចង្កូតម៉ូតូដួល រត់ចូលផ្ទះសំណាក់១កន្លែង ត្រូវបានសមត្ថកិច្ចក្របួចជាប់ កាលពីវេលាម៉ោង៨យប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ តាមផ្លូវ២០០៤ ស្ថិតក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់ ទី១ ឈ្មោះ ពេជ្រ ចាន់រស្មី ភេទប្រុស អាយុ២០ឆ្នាំ មុខបរមិនពិតប្រាកដ ស្នាក់នៅភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ។ទី២ ឈ្មោះវណ្ណ ពិសាល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ ជនសង្ស័យ ជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ1JK-8143 ពីកើតទៅលិច បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីអ្នកដំណើរតាមម៉ូតូកង់បី តែមិនបានសម្រេចដួល រត់ចូលផ្ទះសំណាក់ ត្រូវបានសមត្ថកិច្ចសមត្ថកិច្ចខ្លួនបានទាំង២នាក់ ។

ជនសង្ស័យបានសារភាពផងដែរថា ពួកគេធ្លាប់ធ្វើសកម្មភាពឆក់បានសម្រេចចំនួន៥លើកមកហើយ លើកទី៦នេះ មិនបានសម្រេចផងដួល សមត្ថកិច្ចចាប់ខ្លួនបាន ។

ក្រោយពីចាប់ខ្លួនបានជនសង្ស័យនាំទៅសាកសួរនៅប៉ុស្តិ៍ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌ បន្តតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.