សេតវិមានបាននិយាយកាលពីថ្ងៃ អាទិត្យថា មេដឹកនាំសហរដ្ឋអាមេរិក អង់គ្លេស បារាំង និង អាល្លឺម៉ង់ បានធ្វើការសន្ទនាមួយស្ដីពីកិច្ចខិតខំប្រឹងប្រែង ដើម្បីស្ដារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ ២០១៥ ខណៈមានការព្រួយបារម្ហកាន់តែខ្លាំងឡើងពីលទ្ធភាពនៃការផ្ទុះសង្រ្គាមរវាងអ៉ីរ៉ង់ និង អ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នាថ្ងៃ ច័ន្ទ ទី ២២ ខែ សីហា ឆ្នាំ ២០២២។

សេតវិមានបាននិយាយនៅក្នុងការពិពណ៌នារបស់ខ្លួនថា មេដឹកនាំនៃប្រទេសទាំង៤ បានពិភាក្សាគ្នាពីកិច្ចចរចាដែលកំពុងប្រព្រឹត្តទៅ ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ និង ភាពចាំបាច់នៃការពង្រឹងការគាំទ្រដល់បណ្ដាប្រទេសជាដៃគូនៅក្នុងតំបន់មជ្ឈិមបូពា៌ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងកំញើញ និង ទប់ស្កាត់រារាំងសកម្មភាពបង្កអស្ថិរភាពរបស់អ៉ីរ៉ង់នៅក្នុងតំបន់។

សេតវិមានមិនមានព័ត៌មានលម្អិតណាមួយត្រូវបានផ្ដល់ឲ្យទាក់ទងនឹងកិច្ចការតំបន់មជ្ឈិមបូពា៌ នៃការពិភាក្សារវាងប្រធានាធិបតីអាមេរិក Joe Biden នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក Boris Johnson ប្រធានាធិបតីបារាំង Emmanuel Macron និង លោក អធិការបតីអាល្លឺម៉ង់ Olaf Scholz នោះឡើយ។

សហភាពអឺរ៉ុប និង សហរដ្ឋអាមេរិកកាលពីសប្ដាហ៍មុនបាននិយាយថា ពួកគេកំពុងសិក្សាការឆ្លើយតបរបស់អ៉ឺរ៉ង់ចំពោះអ្វីដែលសហភាពអឺរ៉ុបបានហៅថា សំណើរចុងក្រោយរបស់ខ្លួនក្នុងការធ្វើឲ្យកិច្ចព្រមព្រៀងនេះប្រសើរឡើងវិញ ក្រោមការដែលទីក្រុងយតេអេរ៉ង់ បានទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច។

ប៉ុន្ដែមានការព្រួយបារម្ភថា ការបរាជ័យក្នុងការចរចាស្ដារកម្មវិធីនុយក្លេអ៊ែរអ៉ឺរ៉ង់ឆ្នាំ ២០១៥ ឡើងវិញ អាចបង្កើនហានិភ័យនៃសង្រ្គាមក្នុងតំបន់ ដោយអ៉ីស្រាអែលបានគំរាមកំហែងសកម្មភាពយោធាប្រឆាំងនឹងអ៉ឺរ៉ង់ ប្រសិនបើមធ្យោបាយការទូតក្នុងការរារាំងទីក្រុងតេអេរ៉ង់ពីការអភិវឌ្ឍសមត្ថភាព ឬ ការផលិតអាវុធនុយក្លេអ៊ែរបរាជ័យ៕

ប្រភព៖ Aljazeera

Share.