ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្តបុកប៉ះគ្នាពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវអូឈើទាល១ស្ថិតក្នុងភូមិ ៤ សង្កាត់ ៤ ក្រុងខេត្តព្រះសីហន កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។

យោងតាមប្រភពពីប្រជាពលរដ្ឋពីកន្លែងកើតហេតុ បានប្រាប់ឱ្យFKNEWSដឹងថា មានរថយន្តមួយគ្រឿង ម៉ាក Luxis GS300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BR-5011 អ្នកបើកបរជនជាតិចិន ដែលបានធ្វើដំណើរ មានទិសដៅពីលិចទៅកើតលុះមកដល់កន្លែងកើតហេតុ ក៏ស្រាប់តែ មានរថយន្តម៉ាក Prius មួយគ្រឿងទៀត ពណ៌ខៀវ ពាក់ស្លាកលេខ 2AX-4530 អ្នកបើកបរជនជាតិខ្មែរ ដែលបានធ្វើដំណើរមានទិសដៅពីកើតមកលិចក្នុងស្ថានភាពបញ្ចាស់ទិសគ្នាខណៈដែលមកដល់រថយន្តម៉ាកPriusបានបត់ឆ្លងផ្លូវមកធ្វេងដល់ពាក់កណ្ដាលផ្លូវត្រូវបានរថយន្តម៉ាក Luxis GS300បុកពេញទំហឹងបណ្ដាលឱ្យរថយន្តទាំង ២ រងការខូចខាតយ៉ាងដំណំតែសំណាងល្អពុំមានមនុស្សរងរបួសនោះទេ។

ប្រភពដដែលបានឲ្យដឹងបន្តទៀតថាភ្លាមៗនោះភាគីទាំងសង្ខាងដោយបានលើកឡើងយកត្រូវរាងរាងខ្លួនមិនត្រូវគ្នា ដោយភាគីខាងPriusលើកឡើងថាខ្លួនបានបើកមកមុនឆ្លងខ្លួនបានស៊ីញ៉ូតែភាគីម្ខាងទៀតប្រហែលជាស្រវឹងទើបបានបើកបលឿនបណ្ដាលឲ្យបុកតែម្ដង។ចំណែកភាគីម្ខាងទៀតវិញបានរៀបរាប់និងលើកឡើងថារូបគេបានបើកទិសដៅស្របតាមគន្លងផ្លូវ តែភាគីខាងPriusទេដែលជាអ្នកបើកបរឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នទើបបណ្ដាលឱ្យបុកប៉ះបែបនេះ។

ក្រោយពីមានការជជែកគ្នាយ៉ាងតឹងសរសៃកបង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមដោយមិនត្រូវរ៉ូគ្នានៅនិងកន្លែងទើប សមត្ថកិច្ចនគរបាលចរាចរណ៍បានធ្វើការវាស់វែងនិងស្ទូចយក វត្ថុតាង រថ យន្ដទាំង២ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរងចាំដោះស្រាយនៅពេលក្រោយតាមនីតិវិធីច្បាប់៕

អត្ថបត៖​ ព្រះសីហនុ

Share.