ភ្នំពេញ ៖ រថយន្តកូរ៉េដឹកសុីម៉ង់ត៍មួយគ្រឿង ខណៈដែលកំពុងបើកបរ ស្រាប់តែជួបបញ្ហាបច្ចេកទេស ដាច់ម៉ែត្រចង្កូត បោលធ្លាក់ផ្លូវ ក្រឡាប់ចូលវាលស្រែ ចាក់បាវសុីម៉ង់តិ៍ចោល តែមិនបង្កឲ្យអ្នកណារងរបួស ខូចខាតតែរថយន្ត ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវបេតុងមុខវត្តអង្គស្តុក ភូមិត្រពាំងពោធិ៍ សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តកូរ៉េ ចំណុះ១តោន ពណ៌បៃតង ខៀវ ដឹកសុីម៉ង់ត៍ពេញរថយន្ត បានបើកតាមផ្លូវបេតុងពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ជួបបញ្ហាបច្ចេកទេស ដាច់ម៉ែត្រចង្កូត ទើបបោលធ្លាក់ផ្លូវ ក្រឡាប់ចូលវាលស្រែ តែមិនបង្កឲ្យអ្នកណារងរបួស ខូចខាតតែរថយន្ត ។

ក្រោយកើតហេតុ កម្មករនាំគ្នាលើក លី សុីម៉ង់ត៍ទៅដាក់រថយន្តផ្សេង ហើយម្ចាស់នាំគ្នាអូសទាញលើករថយន្តយកទៅជួសជុលដោយខ្លួនឯង ៕
អត្ថបទ ៖ តាតុង សែនជ័យ

