ថ្មីៗនេះមានការភ្ញាក់ផ្អើលមួយដោយសារតែតារាសម្ដែង លីលី ឬដែលមានឈ្មោះគណនីហ្វេសប៊ុកថា Lyly Samnang បានចេញមកទម្លាយរឿងរ៉ាវឈឺចាប់របស់ខ្លួនថា កញ្ញាបានខ្ចីលុយអនឡាញចិន កាលពីឆ្នាំ២០២២ ក្នុងអំឡុងជំងឺកូវីដផ្ទុះ អត់មានការងារធ្វើចំនួន១ពាន់ដុល្លារ ប៉ុន្តែរហូតមកដល់ពេលនេះអ្នកនាងសងទាំងដើមទាំងការ និងសងផ្ដាច់សរុបលុយ១ម៉ឺនដុល្លារហើយប៉ុន្តែនៅតែត្រូវក្រុមហ៊ុនចិនតាមទារមុខក្រោយ។

ដោយសារតែមិនអាចអត់ទ្រាំនឹងការតាមទារតាមគំរាមទាំងអយុត្តិធម៌ អ្នកនាងបានចេញមកទម្លាយជាសារនៅលើគណនីហ្វេសប៊ុកកាលពីម៉ោងពីររសៀលថ្ងៃទី១៨ យ៉ាងដូច្នេះ ៖ «ជួយគិតខ្ញុំតិចបងប្អូន ការ២ឆ្នាំមុនយើងទាល់ខ្ចីលុយ ក្រុមហ៊ុននឹង តែ1000$ តែអត់ដើមអោយវា យើងបង់អោយរហូត តែពួកវានៅនៅតែតាមធ្វើបាបយើងគំរាមយើងរហូត លុយ1000$តែបើយើងសងវាចង់6000$ហើយ ថ្ងៃមុនយើងបានការងារល្អៗមានលុយ យើងក៏ចង់បង់ផ្ដាច់ពួកវា វាថាមេវាអោយ យក 4000$ តែយើងសុំ ត្រឹម 2000$បង់ផ្ដាច់បានអត់ព្រោះអត់លុយដែរ វាថា okបង 2000$មេព្រម ដល់យើងបាញ់ 2000$សងផ្ដាច់ វាថា អរគុណ តែថ្ងៃនឹងវាឆាតមកទាលុយទៀត ថាមេវាអត់ព្រមទេ ត្រូវតែសងវា 2000$ ដល់ចឹងខ្ញុំអត់យល់ វាចង់ផុសរូបខ្ញុំទៀត ទាំងដែរយើង ព្រមព្រៀងគ្នាបង់ផ្ដាច់ 2000$នឹងហើយ ហើយវាដើរឆាតទៅ អ្នកស្គាល់ខ្ញុំទៀត បងប្អូនជួយគិតខ្ញុំផង យើងអត់ដែរគេចលុយវាណា សងផ្ដាច់ហើយតើ តែវានៅតែតាម ធ្វើបានខ្ញុំទៀត »។

បន្តមកទៀតនៅម៉ោង ៩.២៤នាទីយប់អ្នកនាងបានចេញសារមួយទៀតនៅលើគណនីផ្ទាល់ខ្លួនពាក់ព័ន្ធនឹងរឿងនេះទៀតថា៖ «ប្រទេសខ្ញុំមានច្បាប់ បើចង់បានលុយ2000$នឹងទៀត មកជួបខ្ញុំធ្វើក្រដាស ស្នាមអោយត្រឹមត្រូវ បានខ្ញុំទុកចិត្ដ ព្រោះលុយខ្ញុំអោយអស់ហើយនៅតែមក គំរាម រហូត បងប្អូនហា៎ លុយពួកចិន ហាមយកអោយសោះ យកលុយពួកវា សងមិនចេះអស់ទេ »។

ប៉ុន្តែបើមើលនៅលើផេករបស់អ្នកនាង លីលី វិញនៅម៉ោង ៤.២៧ រសៀលអ្នកនាងបានចេញមក Live បញ្ជាក់បន្ថែមចំពោះរឿងកម្ចីអនឡាញរបស់ខ្លួន។ ក្នុងនោះឃើញថាមានបងប្អូនអ្នកលេងបណ្ដាញសង្គមច្រើន បានចូលមកនិយាយថាខ្លួនក៏ជាជនរងគ្រោះដោយសារកម្ចីអនឡាញចិននេះដែរ គឺសងហើយសងទៀតសងរហូតសងមិនចេះចប់ ហើយយើងមិនខ្លាំងទេ យើងនឹងក្លាយជាម៉ាស៊ីនឬឧបករណ៍រកលុយក្រុមហ៊ុននោះរហូត។

យ៉ាងណាមិញតារាសម្ដែងរូបនេះក៏បាននិយាយក្នុង Live នោះដែរថាកញ្ញាកំពុងតែរៀបចំពាក់បណ្ដឹងទៅកាន់តុលាការហើយ ដើម្បីដោះស្រាយឱ្យដាច់ស្រេចនិងដើម្បីកុំឱ្យក្រុមហ៊ុននោះបន្តគៀបសង្កប់លើរូបខ្លួនបានទៀត។

Share.