លោក អ៊ុន ថារីដា បានចេញពីប្រទេសកម្ពុជាទៅចូលរួមប្រកួតនៅប្រទេសឥណ្ឌូនេស៊ីក្នុងកម្មវិធីប្រកួតសម្រស់បុរសឯកប្រចាំឆ្នាំ Man Of The Year 2022 ដោយនៅក្នុងនោះលោកបានតាំងចិត្តយ៉ាងមុតមាំក្នុងការដណ្ដើមពានរង្វាន់មកកាន់មាតុភូមិវិញ។

ជាផ្លូវការ លោក អ៊ុន ថារីដា ត្រូវបានអះអាងថាជាកូនកាត់កម្ពុជាក្រោមដែលមានអាយុ ២៧ ឆ្នាំ និងកម្ពស់ ១.៧៥ ម៉ែត្រ ជាបេក្ខភាពបុរសឯកទីពីរតំណាងជាតិឱ្យកម្ពុជាក្នុងការប្រកួត Man of The Year 2022។ លោកបានតាំងចិត្តយ៉ាងផុសផុលប្រកបដោយទឹកចិត្តក្លាហានមិនខ្លាចបេក្ខភាពដទៃ ព្រោះបុរសឯកនេះមើលទៅ មុខមាត់ឯកលក្ខណៈ គឺមិនអន់ជាងគេឡើយ ពេលឈថត បង្អួតរូបរាងជាមួយបុរសឯកប្រទេសផ្សេងៗ គឺមើលទៅចូលភ្នែកតែម្តង។ ដោយឡែកកម្ពុជាបានយកឈុតតំណាងជាតិក្នុងការប្រកួតបុរសឯក Man of the year លើកទី៥ ឆ្នាំ២០២២ នៅឯប្រទេសឥណ្ឌូនេស៊ីរួចហើយ ស័ក្ដសមជាមេទ័ពអង់អាចក្លាហានម្នាក់នៅលើវេទិកាអន្តរជាតិ។

យ៉ាងណាមិញ ការប្រកួតកម្មវិធី MAN OF THE YEAR 2022 បានធ្វើឡើងនៅរាត្រីផ្តាច់ព្រ័ត្រថ្ងៃ២១ ខែសីហា ឆ្នាំ ២០២២កន្លងមកនេះ ហើយជាលិទ្ធផល លោក អ៊ុន ថារីដា ទទួលបានមេដាយពានរង្វាន់ចំនួន២ គឺ – TOP3 Man Of The Year Mindful 2022. និង TOP3 Man Of The Year Spokesperson 2022.។ នេះគឺជាសមិទ្ធផលបន្តបន្ទាប់របស់កម្ពុជាយើងទទួលបាននៅលើឆាកអន្តរជាតិនានាដែលមិនថាកម្មវិធីបុរសឯក ឬបវរកញ្ញាឯកនោះទេ។

សូមជម្រាបថា ក្រោយដណ្ដើមបានពានរង្វាន់ហើយ លោក អ៊ុន ថារីដា ចាកចេញពីប្រទេសឥណ្ឌូនេស៊ីត្រឡប់មកមាតុភូមិវិញនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ផងដែរ៕




