ភ្នំពេញ ៖ វត្តតាំងកសាងខាងជើង ស្ថិតនៅក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានញាំញីទៅដោយអាចម៍ឆ្កែ ដោយមានបងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តមួយចំនួនខ្វះការយល់ដឹង បានដឹកសត្វឆ្កែយកទៅឲ្យបន្ទោបង់ក្នុងបរិវេណវត្ត ដែលជាទីគោរពប្រតិបត្តិនូវធម៌ និងជាអារាមស្នាក់នៅ របស់ពួកសមណៈដើម្បីរៀនសូត្រ ។ ទន្ទឹមនឹងទង្វើបែបនេះ ព្រះសង្ឃ ក៏ដូចជាគណៈកម្មាការវត្ត ក៏បានដាក់បំរាមនៅនឹងនៅខ្លោងទ្វារចូលវត្ត«ហាមយកឆ្កែមកបន្ទោបង់ក្នុងវត្ត», និង«ហាមចោលសំរាមក្នុងទីវត្តអារាម »។

តាមប្រជាពលរដ្ឋ ដែលរស់នៅ ក្បែរវត្ត តាំងកសាង ខាងជើង បានឲ្យដឹងថា វត្តអារាម ជាទីគោរពប្រតិបត្តិនូវធម៌ ហើយ ជាកន្លែង សម្រាប់ពុទ្ធបរិស័ទ ធ្វើបុណ្យ មិនគួរ ពុទ្ធបរិស័ទមួយ ចំនួន បានដឹកសត្វឆ្កែទៅជុះក្នុងវត្ត បែបនេះឡើយ ។

ពលរដ្ឋបន្តទៀតថា ទីវត្តអារាមនេះ ពោរពេញទៅដោយអាចម៍ឆ្កែដែលគេដឹកឆ្កែតាមម៉ូតូឬបណ្តើរយកទៅជុះ ជារៀងរាល់ថ្ងៃ នៅក្នុង១ថ្ងៃ៣ដង គីព្រឹកនៅវេលាម៉ោងប្រមាណ៦ជាង,ម៉ោងប្រមាណ១០ព្រឹកនិងល្ងាច ម៉ោងប្រមាណ៥ល្ងាច ។

តាមព្រះសង្ឃ គង់នៅក្នុងវត្ត មានសង្ឃដីការថា រាល់ថ្ងៃទីហើយ ហាមមិនស្តាប់ មានបងប្អូនប្រជាពលរដ្ឋមួយចំនួនដឹកសត្វឆ្កែដែលខ្លួនចិញ្ចឹម យកទីឲ្យបន្ទោបង់ក្នុងបរិវេណវត្ត ទើបព្រះគ្រូចៅអធិការ ដាក់បំរាម ៕

អត្ថបទ៖ តាតុង សែនជ័យ

Share.