ភ្នំពេញ៖បុរសម្នាក់បេីកបររថយន្តព្រូស សង្ស័យងោកមួយផាំងរេចង្កូត បុករថយន្តស៊េរីទំនេីប២គ្រឿង បណ្តាលអោយរថយន្ត ទាំង៣គ្រឿងរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង ២:៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកេីតហេតុបានអោយដឹងថាមុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់ បេីករថយន្ត ព្រូស ពណ៌សមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2BM- 6846 បេីកបរទិសដៅពីជេីងទៅត្បូង ស្រាប់តែមកដល់ចំណុចកេីតហេតុសង្ស័យម្ចាស់ ងោកមួយផាំង រេចង្កូតមកបុករថយន្ត LEXUS RX 300 ពាក់ស្លាកលេខ ភ្នំពេញ 2AT- 8606 រួចបន្តមកបុកផ្ទប់ នឹង រថយន្ត LEXUS GX470 ពាក់ស្លាកលេខ ភ្នំពេញ 2S -8160 បណ្តាលអោយរថយន្តទាំង៣គ្រឿងខាងលេី រងការខូចខាតយ៉ាងដំណំ ជុំវិញហេតុការណ៍ខាងលេីនេះមិនមានបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ។

ក្រោយពេលកេីតហេតុសមត្ថកិច្ចបានអោយ ភាគីទាំង៣ចរចារគ្នាផងដែរ តែដោយសារការចរចារមិនត្រូវ ទេីបសមត្ថកិច្ចជំនាញ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការវាល់វែង យករថយន្តទាំង ៣គ្រឿងទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕


អត្ថបទ និង រូបភាព៖ទូច វិច្ចិកា
