ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ បានឲ្យដឹងថាចាប់ពីថ្ងៃទី២៤-៣០ ខែសីហា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបពីឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ តំបន់ទំនាបកណ្តាល
សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
នឹងអាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។ ទន្ទឹមនោះផ្នែកខ្លះ ក៏អាចមានភ្លៀងជាបង្ហូរផងដែរ។
តំបន់ខ្ពង់រាប
សីតុណ្ហភាពអប្បបរមា មានពី ២២-២៤°C
សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤°C
នឹងអាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ ។ ទន្ទឹមនោះផ្នែកខ្លះក៏អាចមានភ្លៀង ជាបង្គួរផងដែរ។
តំបន់មាត់សមុទ្រ៖
សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ។
ដូចច្នេះសូមបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសាធារណៈជនទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ទាំងអស់គ្នា៕


