ភ្នំពេញ៖ បុរសម្នាក់ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំ ករណីហិង្សានឹងប្រឆាំងអ្នករាជការសាធារណៈ កាលពីថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២១ ។

លោក សុង ប៊ុណារិទ្ធ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៣ខែសីហាឆ្នាំ២០២២ បានប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទម្នាក់មានឈ្មោះ សុទ្ធ វល័ក្ខ ភេទប្រុសអាយុ២៦ឆ្នំា ដាក់ពន្ធនាគារចំនួន២ឆ្នាំ ពីបទ. ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទ ប្រឆាំងអ្នករាជការសាធារណៈ ប្រព្រឹត្តនៅផ្សារហេងលី ផ្លូវ២៧១ ភូមិ១១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២១ តាមមាត្រា២១៧ មាត្រា៥០៣ នៃក្រមព្រហ្មទណ្ឌ។


ជនជាប់ចោទត្រូវបានតុលាការឃុំខ្លួនបណ្ដោះអាសន្នកាលពីថ្ងៃទី១ខែតុលាឆ្នាំ២០២១ ហើយសំណុំរឿងនេះត្រូវបានបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី២៦ ខែកក្កដាឆ្នាំ២០២២ និងធ្វើការប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២៣ខែសីហានេះ៕

អត្ថបទ៖ ចតុមុខ

Share.