មិន​និយាយ​ចំៗ​ ប៉ុន្តែ​សារ​របស់​ Judge ណុប បាយ៉ារិទ្ធ លើ​បណ្ដាញ​សង្គម ទំនង​ជា​សំដៅ​ដល់​អ្នក​ដែល​ចូល​ចិត្ត​ Bully ឬ​និយាយ​រឿង​ឥ​តប្រយោជន៍័ ម្យ៉ាង​ក៏​ប្រហែល​ជា​សារ​ចង់​លើក​ឡើង​ពី​បញ្ហា​ក្ដៅ​គគុក​ដែល​កំពុង​តែ​ចម្រូង​ចម្រាស​គ្នា​របស់​បេក្ខជន​ ស៊ឹម ច័ន្ទពន្លឺ ដែល​មាន​មតិ​ខ្លះលើក​ឡើង​ថា​ បេក្ខជន​រូប​នេះ​មាន​គណៈ​កម្មការ​ Backup (នៅពីក្រោយខ្នង) ទើប​ជាប់​ឆ្នោត​មិន​ធ្លាក់​សោះ​ ក៏​ថា​បាន​។

ការ​លើក​ឡើង​របស់​លោក​ ណុប បាយ៉ារិទ្ធិ​មាន​ខ្លឹម​សារ​ទាំង​ស្រុង​ថា​៖ «កុំប្រញាប់វាយតម្លៃឬតិទៀនអ្នកដទៃប្រសិនបើអ្នកខ្លួនឯងមិនទាន់ឥតខ្ចោះនៅឡើយ ហើយប្រើពេលដែលខំមើលបំណាំ ទិតៀន សើចចំអកអ្នកដទៃនោះមកប្រឹងប្រែងចំពោះខ្លួនឯងមានប្រយោជន៍ជាង ប្រឹងអោយដូចគ្នានិងការធ្វើទៅលើគេ យកការប្រឹងនោះមកអភិវឌ្ឍន៍ខ្លួនឯង នោះអ្នកនិងដឹងថាកន្លងមកអ្នកខ្ជះខ្ជាយពេលវេលាប៉ុណ្ណា ប្រើការវិនិឆ្ឆ័យខ្លួនឯង មកធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងខ្លួនឯង ហើយជួសឈាមខ្លួនឯងថានៅខ្វះខាតអ្វី? ត្រូវបំពេញអ្វី? ត្រូវកាត់បន្ថយអ្វី? ឬត្រូវលុបបំបំបាត់អ្វី? នោះអ្នកនិងទទួលបាននៅការបំពេញបន្ថែមនិងការកែរប្រែក៏មានសារៈប្រយោជន៏សម្រាប់ជីវិតរបស់អ្នក។ ទង្វើរបស់មនុស្សគឺបង្ហាញពីគុណតម្លៃរបស់មនុស្ស … មិនពិបាកវិនិឆ្ឆ័យ»។

ការលើក​ឡើង​របស់​តារា​ចម្រៀង​ចាស់​វស្សា​ក្នុង​វិស័យ​សិល្បៈ​រូប​នេះ​ត្រូវ​ចិត្ត​មនុស្ស​ជាច្រើន​ ទើប​មាន​ Comment ពី​បណ្ដា​អ្នក​លេង​បណ្ដា​សង្គម​គាំទ្រ​នូវ​អ្វី​ដែល​ជា​ទស្សនៈ​របស់​លោក​៕

Share.