ប្រទេសជប៉ុនកំពុងឈានចូលដំណាក់កាលថ្មីមួយនៅក្នុងយុទ្ធសាស្រ្តថាមពលនុយក្លេអ៊ែររបស់ខ្លួន ដោយនាយករដ្ឋមន្រ្តី Fumio Kishida បានកំណត់ ដើម្បីបញ្ជាឲ្យមានការអភិវឌ្ឍ និង សាងសង់រោងចក្រថាមពលនុយក្លេអ៊ែរជំនាន់ក្រោយ ចំពោះមុខការកើនឡើងនៃតម្លៃថាមពលនៅក្នុងស្រុក នៅឯកិច្ចប្រជុំក្រុមប្រឹក្សាអនុវត្ត GX (Green Transformation) នៅថ្ងៃ ពុធ នេះ នៅទីស្ដីការនាយករដ្ឋមន្រ្តី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Nikkei Asia នាថ្ងៃ ពុធ ទី ២៤ ខែ សីហា ឆ្នាំ ២០២២។

រដ្ឋបាលរបស់លោក Kishida មានគោលបំណងធានាថាមពលអគ្គិសនីក្នុងរយៈពេលមធ្យមទៅវែង ជាមួយនឹងផែនការចាប់ផ្ដើមឡើងវិញនូវរោងចក្រថាមពលនុយក្លេអ៊ែរចំនួន ១៧ ដែលចាប់ផ្ដើមនៅរដូវក្ដៅឆ្នាំ ២០២៣ ខាងមុខ។

លោក Kishida ជឿជាក់ថា ផែនការនេះនឹងដោះស្រាយបញ្ហាប្រឈមរចនាសម្ព័ន្ធរបស់ប្រទេសជប៉ុន ដូចជា ការខ្វះខាតអគ្គិសនី និង ការកាត់បន្ថយកាបូន ជាពិសេសដោយសារតែវាមានគោលបំណងឈានដល់ការបំភាយកាបូនសុទ្ធត្រឹមឆ្នាំ ២០៥០។ លោកបន្ដថា វិធានការលម្អិត និង ការកំណត់ពេលវេលាសម្រាប់ការអនុវត្តនឹងត្រូវគូសបញ្ជាក់ ដោយរដ្ឋាភិបាលនៅចុងឆ្នាំនេះ។

សូមជម្រាបថា ប្រជាជនជប៉ុនភាគច្រើន បានសម្ដែងការប្រឆាំងជំទាស់ទៅនឹងការបើកដំណើរការឡើងវិញ ឬ សាងសង់រោងចក្រនុយក្លេអ៊ែរថ្មី អស់រយៈពេលជាច្រើន ឆ្នាំមកហើយ បន្ទាប់ពីមានមហន្តរាយនុយក្លេអ៊ែរ Fukushima។ ប៉ុន្តែ បច្ចុប្បន្នគំនិតជំទាស់នេះមានការថយចុះ ដោយសារតែតម្លៃថាមពល ជាពិសេសប្រេងឥន្ធនៈ កំពុងឡើងថ្លៃ៕

ប្រភព៖ Nikkei Asia

Share.