ភ្នំពេញ ៖កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញនៅថ្ងៃទី២៤ខែសីហា ឆ្នាំ២០២២ បានចាប់បញ្ជូនបុរសម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធពីបទ.ឆបោកប្រាក់ ក្រោមរូបភាពខ្ចីលុយមិនសង (មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន) ។

ជនសង្ស័យមានឈ្មោះ ស៊ុន សុផានី ភេទប្រុសអាយុ៥០ ឆ្នាំ មានទីលំនៅភូមិត្រពាំប្រីយ៍ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ចបានឲ្យដឹងថាការចាប់បញ្ជូនខ្លួនបុរសខាងលើទៅតុលាការ គឺជាការអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ឆឹម ឬទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលត្រូវបានដាក់ឲ្យឈ្មោះ ស៊ុន សុផានី នៅក្រោមការពិនិត្យពីបទឆបោក ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីឡុងខែវិច្ឆិកា ឆ្នាំ២០២០ តាមមាត្រា ៣៣៧ និង៣៣៨ នៃក្រមព្រហ្មទណ្ឌ។

យ៉ាងណាក៏ដោយ ក្រុមអ្នកសារព័ត៌មានមិនទាន់អាចទទួលបានព័ត៌មានពិស្តារជុំវិញចំនួនទឹកប្រាក់ដែលជនសង្ស័យបានឆបោកពីជនរងគ្រោះនៅឡើយ៕

អត្ថបទ៖ចតុមុខ

Share.