ពានរង្វាន់​បាល់ទាត់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ឆ្នាំ​២០២២ (Hun Sen Cup 2022) ជើង​ឯក​ថ្នាក់​ជាតិ​​វគ្គ​៨ក្រុមចុងក្រោយ ជើងទី១​ បានបញ្ចប់ជោគជ័យទាំង៤គូ ដោយក្រុមការពារតំណែងជើងឯក វិសាខា និង បឹងកេត ជាក្រុមមានប្រៀបនៅជើងទី១ បន្ទាប់ពីឈ្នះរៀងៗខ្លួនលើគូប្រកួត នាថ្ងៃទី ២៤ ខែសីហា។

លទ្ធផលវគ្គ៨ក្រុមចុងក្រោយ ជើងទី១៖
– អគ្កិសនីកម្ពុជា ១-១ ព្រះខ័នរាជស្វាយរៀង កីឡដ្ឋាន អគ្គិសនីកម្ពុជា
– Tiffy Army FC ១-៣ វិសាខា នៅកីឡដ្ឋាន ខ.ភ.ម
– កោះកុង ០-២ បឹងកេត នៅទីលាន វិទ្យាល័យចំណោះដឹងទូទៅ និងបច្ចេកទេសតេជោសែនកោះកុង
– ភ្នំពេញក្រោន ០-០ ណាហ្គាវើលដ៍ នៅកីឡដ្ឋាន ស្មាន អរ.អេស.អិន។

ខណ:ជើងទី២ គ្រោងនឹងធ្វើឡើងទៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២៖
– ព្រះខ័នរាជស្វាយរៀង vs អគ្កិសនីកម្ពុជា វេលាម៉ោង ៦:៣០នាទី នៅកីឡដ្ឋាន ស្វាយរៀង
– វិសាខា vs Tiffy Army FC វេលាម៉ោង ៦:៣០នាទី នៅកីឡដ្ឋានព្រីនស៍
– បឹងកេត vs កោះកុង វេលាម៉ោង ៣:៣០នាទី នៅកីឡដ្ឋាន Cambodia Airway
– ណាហ្គាវើលដ៍ vs ភ្នំពេញក្រោន វេលាម៉ោង ៦:៣០នាទី នៅកីឡដ្ឋាន ខ.ភ.ម៕

Share.