នៅពេលវគ្គផ្ដាច់ព្រ័ត្រកាន់តែកៀកជិតមកដល់ហើយ ម្នាក់ៗកំពុងពុះកញ្ច្រៀលចាំមើលថា តើបេក្ខជនជើងខ្លាំងរូបណាដែលអាចកាន់ពានពិតប្រាកដសម្រាប់រដូវកាលទី ៤នេះ។ នៅក្នុងនោះមាន បេក្ខជន Top 4 ទាំងបួនរូបរួមមាន៖ បេក្ខជន លីម តិចម៉េង , នាង ដាវីន , ថុល សុភិទិ និង ស៊ីម ច័ន្ទពន្លឺ។

យ៉ាងណាមិញ ថ្មីៗនេះមានការព្យាការណ៍ពីសំណាក់អ្នកគាំទ្រ និងមហាជនទូទៅដែលជាគណៈកម្មការទី ៥ សម្រាប់កម្មវិធី Cambodian Idol ដោយលើកឡើងថា បេក្ខជន លីម តិចម៉េង គឺជាបេក្ខជនដ៏មានប្រជាប្រិយភាព និងសន្ទុះនៃការការគាំទ្រពីមហាជនចេះតែច្រើនឡើងៗពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ រហូតទទួលបានសំឡេងបោះឆ្នោត Top កំពូលច្រើនសប្ដាហ៍ជាប់ៗគ្នា។ ក្នុងនោះដែរ ហ្វេនបានលើកឡើងប៉ុន្មានចំនុចដែលបង្ហាញការរំពឹងទុកថា បេក្ខជន លីម តិចម៉េច ស័ក្ដសមជាម្ចាស់ពាន Cambodian Idol ពិតប្រាកដ។ តើមានការលើកឡើងបែបណាខ្លះ តោះមកតាមដានទាំងអស់គ្នា៖
-តិចម៉េង ផ្ដើមឡើងពីកាន់ហ្គីតាឱបជាប់និងទ្រូង ដើរចូលមកប្រឡងតែម្នាក់ឯងគ្មានឡើយអ្នកលើកទឹកចិត្តសូម្បីម្នាក់ នេះសបញ្ជាក់ថា គាត់ពិតជាចង់ក្លាយជាតារាចម្រៀង១រូបដ៏ពិតប្រាកដ ព្រមទាំងស្រឡាញ់សិល្បៈដែរ។
-តិចម៉េង មានវ័យត្រឹមតែ25ឆ្នាំ ប៉ុន្ដែការនិយាយស្ដីសំដីសំដៅពិតជាដឹងខុសដឹងត្រូវខ្លាំងណាស់ គាត់ក៏បានបញ្ជាក់រឿយៗមកថា បើនៅលើឆាកពួកយើងអាចហៅគាត់ថា Idol បានតែនៅក្រោយឆាកចាត់ទុកគាត់ត្រឹមតែជាបងប្អូនកូនក្មួយទៅបានហើយ។
-តិចម៉េង មិនដែលភ្លេចថា ខ្លួនឯងជានរណាឡើយគាត់តែងតែប្រាប់គ្រប់គ្នាថា គាត់មានប៉ាជាអ្នកបើកឡាន សាលា ម៉ាក់ជាសន្ដិសុខព្រមទាំងជាអ្នកលក់ចាប់ហ៊ួយ នៅមុខរោងចក្រ គាត់សប្បាយចិត្តនិងមានមោទកភាពបំផុតដែលបានកើតជាកូនលោកទាំង២។

-ឈានមកដល់ចំនុចនេះ តិចម៉េង នៅតែមានអក្បកិរិយាគួរអោយស្រឡាញ់ មិនវាយឫក មិនឱ្យមានព័ត័មានរញ៉េរញ៉ៃ ចូលចិត្តលេងសើចច្រើនបែបស្ងួតៗគ្រប់គ្នាលឺហើយគួរឱ្យចង់សើច
-ចំពោះសំឡេងវិញពិតណាស់ដូចដែលគ្រប់គ្នាធ្លាប់ស្ដាប់រួចមកហើយសំលេងគាត់ស៊ីជាមួយបទ បែក ឈឺចាប់ កម្សត់ គាត់អាចច្រៀងព្រមទាំងដាក់ មនោសញ្ជោតនា បានល្អបំផុត
-មកដល់ពេលនេះតិចម៉េងអាចចាត់ទុកថាជោគជ័យ១កំរិតហើយមានមនុស្សរាប់ម៉ឺននាក់ចូលចិត្តនិងគាំទ្រគាត់ ហើយគាត់តែងតែឈរនៅកំពូលតារាង Top -ជារៀងរាល់អាទិត្យ ជាក់ស្ដែងដូចអាទិត្យកាលពីម្សិលម្ងៃនេះគ្រាន់តែដឹងថា ជាវេនតិចម៉េងចេញច្រៀង សម្លេងហូរបន្លឺឡើង ខ្លាំងមែនទែនអេដមីនជឿថាគ្រប់គ្នាព្រឺរោមព្រមទាំងមានមោទនភាពចំពោះគាត់ផងដែរ។ ជារួមមកគ្រប់គ្នាស្រឡាញ់ តិចម៉េងជា តិចម៉េង បេក្ខជនផ្សេងទៀតក៏សុទ្ធតែពូកែ ប៉ុន្ដែពានមានតែ១ចឹងហើយ អ្នកគាំទ្រគ្រប់គ្នាសុទ្ធសឹងតែចង់អោយតិចម៉េងលើកពាន។

ប៉ុន្មានចំណុចខាងលើនេះ គ្រាន់តែជាការលើកឡើងកើតពីចេញពីការស្រឡាញ់ និងគាំទ្រចំពោះបេក្ខជន លីម តិចម៉េង តែប៉ុណ្ណោះ ក៏ប៉ុន្តែសម្រាប់ Cambodian Idol គឺតម្រូវឱ្យមានម្ចាស់ពានតែមួយរូបទេដែលការបោះឆ្នោតពីមហាជនច្រើនជាងគេ។ ដូច្នោះ យើងរង់ចាំមើលថា តើបេក្ខជនរូបណា ជាម្ចាស់ពានពិតប្រាកដ ? មានតែចាំអ៊ុតនៅថ្ងៃអាទិត្យនេះទាំងអស់គ្នា និងកុំភ្លេចចូលរួមបោះឆ្នោតចំពោះ Idol រូបណាដែលអ្នកពេញចិត្ត៕
សូមទស្សនាវីដេអូ ៖

