ភ្នំពេញ៖ប្រភពពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មានបុរសម្នាក់ បើករថយន្ត ford ranger for ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BJ-9191 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចមកកើត លុះមកដល់ចំណុចមុខវិទ្យាស្ថានភាសាបរទេស IFL ក៏មាននារីម្នាក់បើករថយន្តម៉ាក toyota Vitz ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BR-4165 ធ្វើដំណើរចេញពីក្នុងវិទ្យាស្ថាន មកបុកចំទ្វារផ្នែកខាងក្រោយបណ្ដាលឲ្យក្រពឹតអស់ទ្វារមួយចំហៀង។

ឯរថយន្ត Toyota Vitz រងការខូចខាតផ្នែកខាងមុខដោយបាក់កាង។ ក្រោយពីត្រូវគេបុកបុរសជាអ្នកបើកបររថយន្ត ford ranger មិនបានឈប់ទេដោយព្យាយាមបើករហូតដល់ខាងមុខមន្ទីរពេទ្យកុមារជាតិ ទើបឈប់ចរចាដោះស្រាយ។
ករណីនេះកើតឡើងកាលពីវេលាម៉ោង 8:30 នាទីយប់ថ្ងៃទី 24 ខែសីហា ឆ្នាំ 2022 ក្នុងសង្កាត់ទឹកល្អក់ 1 ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយកើតហេតុក៏មានវត្តមានរបស់សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការសម្របសម្រួលអោយភាគីទាំងពីរ ដោយភាគីទាំងពីរព្រមយករថយន្តទៅជួសជុលរៀងៗខ្លួនដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
អត្ថបទ៖លី សុភ័ស្ត
