ភ្នំពេញ៖ លោកស្រី យី សុខវួច ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី២៤ ខែសីហាឆ្នាំ២០២២ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទឈ្មោះ Yabes Fermin Jr Suyat ភេទប្រុសអាយុ ៥៩ឆ្នាំ ជនជាតិហ្វីលីពីន ដាក់ពន្ធនាគារ១០ឆ្នាំ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយ មរណភាពនៃជនរងគ្រោះ។

ករណីហិង្សាបណ្តាលឲ្យមនុស្សស្លាប់បានកើតឡើងកាលពីថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២១ នៅចំណុចផ្ទះលេខ២៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ គឺកើតឡើងដោយជនជាប់ចោទបានឈ្លោះប្រកែកគ្នា ក៏ផ្ទុះអំពើហិង្សាឈានដល់មានជនរងគ្រោះស្លាប់។
តុលាការបានបើកសវនាការជំនុំជម្រះលើសំណុំរឿងខាងលើ កាលពីថ្ងៃទី១៧ ខែសីហាឆ្នាំ២០២២ និងប្រកាស សាលក្រមនៅល្ងាចថ្ងៃទី២៤ខែសីហាឆ្នាំ២០២២៕
អត្ថបទ៖ចតុមុខ
