ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ធ្ងរ បន្ទាប់ពីជិះម៉ូតូជ្រុលទៅបុកជាមួយរថយន្តឡិចសុីស៥៧០ កំពុងបើកឆ្លងផ្លូវកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅតាមផ្លូវ២១៧ មុខរោងចក្រផលិតស្រាបៀរកម្ពុជា ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ស៊យ វ៉ាន់ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបេីកបរ មានទីលំនៅភូមិត្រោក ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង រងរបួសធ្ងន់ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1O-7883 ពីត្បូងទៅត្បូង ដល់ចំណុចកើតហេតុ បុកជាមួយរថយន្ត ឡិចសុីស៥៧០ ណ៌ស ពាក់ស្លាកលេខ កណ្តាល 2C-1890 បេីកបរដោយឈ្មោះ ទិត្យ គង់ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅ ភូមិព្រែកយាយហុិន១ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ដែលបើកពីជើងទៅត្បូង បត់ឆ្វេងឆ្លងផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ម៉ូតូបុកជាប់រថយន្ត ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកដង្កោដឹកបញ្ជូនទៅមន្ទីរពេទ្យរុស្សុី ចំណែករថយន្តនិងម៉ូតូ រួមទាំងអ្នកបើកបររថយន្តផង សមត្ថកិច្ចនាំយកទៅការិយាល័យចរាចរជើងគោក ស្នងការក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
អត្ថបទ៖ តាតុង សែនជ័យ

