ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍រថយន្ត២គ្រឿងបុកនៅកណ្តាលផ្លូវបង្កអោយមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ រាយការណ៍ទៅសមត្ថកិច្ចចុះមកភ្លាមៗផងដែរ កាលពីវេលាម៉ោង ១១:៣០នាទីយប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកេីតហេតុបានអោយដឹងថាមុនពេលកេីតហេតុ គេរថយន្តទាំង២គ្រឿង បេីកបរស្របទិសដៅគ្នា ពីជេីងទៅត្បូង ដោយរថយន្តម៉ាក LEXUS RX 400H ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ 2AK-3493 បានបេីកមកបុកនឹងរថយន្ត ម៉ាក HIGH LANDER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AU- 2105 ពីក្រោយយ៉ាងពេញទំហឹងបណ្តាលអោយរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ ចំណែកឯងភាគីខាង រថយន្ត LEXUS RX 400H រងការខូចខាតផ្នែកខាងមុខដំណំ ជុំវិញហេតុការណ៌ខាងលេីមិនមានអ្នករបួសនោះទេ។

ក្រោយពេលកេីតហេតុ ម្ចាស់រថយន្តមិនឃេីញនៅចចារគ្នានោះទេ ទេីបសមត្ថកិច្ចជំនាញ ចរាចរណ៌ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ យករថយន្តទាំង២គ្រឿងយកទៅរក្សាទុក រង់ចាំដោះស្រាយ គ្នានៅពេលក្រោយផងដែរ។
អត្ថបទ៖ ទូច វិច្ឆិកា

