ខេត្តព្រះសីហនុ៖ មនុស្សស្រី១នាក់រងរបួសធ្ងន់ធ្ងរនៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅវេលាម៉ោង៩ :៣៥នាទី យប់ថ្ងៃទី២៥ ខែសីហាឆ្នាំ២០២២ ដែលស្ថិតនៅក្នុងភូមិ ៤ សង្កាត់លេខ៤ ក្រុង/ ខេត្តព្រះសីហនុ ។

តាមប្រភពប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់អ្នកសារព័ត៌មានថា មុនពេលកើតហេតុគេបានឃើញម៉ូតូ Scopy ១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1CP-3220 បានបើកទិសដៅពីរត្បូងជិតដល់ចំណុតកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាក Arblack ពាក់ស្លាកលេខ ភ្នំពេញ 1X-3239 បើកបរដោយជនជាតិចិនភេទស្រីទិសដៅផ្ទុយគា្ន គេចតែមិនផុតក៏បុកចំពីមុខម៉ូតូ Scopyពេញទំហឹង រួចជ្រុលទៅប៉ះគ្នាជាមួយកង់បីឥណ្ឌាមួយគ្រឿងទៀត បណ្ដាលឲ្យនារីម្នាក់របួសធ្ងន់ធ្ងរត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យភ្លាមៗ។

ក្រោយពេលកើតហេតុ ក៏មានមន្រ្តីចរាចរណ៍ផ្លូវគោគមកដល់ធ្វើការវាស់វែង និងបានយកម៉ូតូទាំង២គ្រឿងរួមនឹងកង់បីឥណ្ឌា ទៅរក្សាទុកដើម្បីដោះស្រាយនៅពេលក្រោយ៕
អត្ថបទ៖ ព្រះសីហនុ

