ភ្នំពេញ ៖ បុរសជនជាតិចិនចំនួន៣នាក់ត្រូវបានជនដៃដល់ប្រើប្រាស់អាវុធបាញ់ស្លាប់ ដួលដូករណែល ក្នុងបន្ទប់ខុនដូ សង្ស័យរឿងគំនុំ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ នៅខុនដូ ហ្គោល ក្លាស បន្ទប់លេខ៦០៦ ជាន់ទី៦ តាមផ្លូវ៣៨០ ភូមិ៩ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

សពជនរងគ្រោះទាំង៣នាក់ ៖
ទី១ ឈ្មោះ XIAO LING ភេទប្រុស អាយុប្រហែល៣០ ឆ្នាំ ជនជាតិចិន ។
ទី២ ឈ្មោះ AH WEI ភេទប្រុស អាយុប្រ ហែល៣០ឆ្នាំ ជនជាតិចិន ។
ទី៣ ឈ្មោះ AH HONG ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ជនជាតិចិន ។
នៅកន្លែងកើតហេតុ សមត្ថកិច្ចរកឃើញអាវុធខ្លី ម៉ាក Glock19 ពណ៌ស្ករ១ដើម ,បង់ចំនួន២ ,គ្រាប់ចំនួន៤១គ្រាប់ , គ្រឿងញៀន ប្រភេទកេតាមីន ចំនួន៤៣.៦៧ក្រាម ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចនៅមិនទាន់ដឹងអំពីមូលហេតុ នៅឡើយទេ គ្រាន់តែសង្ស័យថាជារឿងគំនុំ ជនដៃដល់បនរើប្រាស់កាំភ្លើងខ្លីបាញ់ស្លាប់ជនជាតិចិនចំនួន៣នាក់ នៅក្នុងបន្ទប់ខុនដូ ។

កម្លាំងសមត្ថកិច្ច ទាំងមូលដ្ឋាន ទាំងជំនាញ ធ្វើការពិនិត្យ កោសល្យវិច័យ រួចសពដឹកយកទៅតំកល់ទុកនៅវត្តទឹកថ្លា និងបន្តធ្វើការស្រាវជ្រាវ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.