កណ្តាល៖ រថយន្តឡិចសុីស៣៣០មួយគ្រឿង អ្នកបើកបររវល់តែងាកមិនបានមើលមុខ ជ្រុលចង្កូតធ្លាក់ចុះពីផ្លូវ ចូលទឹកស្រែ សំណាងល្អមិនមានអ្នករងរបួស។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ នៅតាមផ្លូវ៦០ម៉ែត្រ ភូមិស្រុក ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

រថយន្តជួបគ្រោះថ្នាក់មានម៉ាកឡិចសុីសRX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3BO-9773 ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តខាងលើបើកបរដោយបុរសម្នាក់ពីលិចទៅកើត បើក បណ្តើររវល់តែងាកមើលឆ្វេងបណ្តើរ មិនបានមើលមុខ ក៏ជ្រុលចង្កូតធ្លាក់ចុះពីផ្លូវចូលក្នុងទឹកស្រែ ។
ក្រោយកើតហេតុ ដោយសារពុំបង្កឲ្យអ្នកណារងរបួស ខូចខាតតែរថយន្ត ទើបសមត្ថកិច្ចឲ្យម្ចាស់ហៅរថយន្តស្ទូចទៅលើកឡើងគោកវិញ ៕


អត្ថបទ៖តាតុង សែនជ័យ
