ភ្នំពេញ: ម៉ូតូ២គ្រឿងព្រលះគ្នាយ៉ាងពេញទំហឹងបណ្តាលអោយភាគីទាំងសង រងរបួសធ្ងន់ស្រាល២នាក់ និងម៉ូតូ ខ្ទេចទាំងសងខាង។

ហេតុការណ៍នេះដែរឡេីងនៅវេលាម៉ោង ១០:១០នាទីយប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២២ ស្ថិតនៅបណ្តោយផ្លូវ១៦៣ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីទីតាំងកេីតហេតុបានឲ្យដឹងថាមុនពេលកេីតហេតុ គេបានឃេីញ ម៉ូតូ Click ពណ៌ក្រហម មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1CN-4016 បេីកបរពីលិចទៅកេីត ឆ្លងផ្លូវបញ្រ្ចាស ទៅស្រាប់តែទៅបុក នឹង ម៉ូតូម៉ាក ស្គុបពី ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BP- ៥១១៨ បុកចំពីមុខ យ៉ាងពេញទំហឹង បណ្តាល អោយភាគី ខាងម៉ូតូ Click រងរបួសធ្ងន់ និង ខាងស្គុបពីរងរបួសស្រាល ចំណែកឯងម៉ូតូទាំង ២គ្រឿងរងការ ខូចខាតយ៉ាងដំណំដូចគ្នា។

ក្រោយពេលកេីតហេតុ អ្នករងរបួសធ្ងន់ ត្រូវបានបងប្អូនអ្នកដំណេីរឃេីញក៏ជួយដឹកទៅ សង្រ្គោះភ្លាមៗ។ចំណែកឯ ម៉ូតូទាំង២គ្រឿង សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក ខណ្ឌចំការមនបានចុះទៅវាស់វែងនិងយកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយបន្តទៀត៕

អត្ថបទ និងរូបភាព ៖ទូច វិច្ឆិកា

Share.