ភ្នំពេញ៖ជនជាតិចិនមួយក្រុមបេីកបររថយន្ត ម៉ាក អាល់ហ្វាដ ក្នុងល្បឿនលឿនរេចង្កូតទៅបុលនឹងក្បាលនាគ ពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលក្រឡាប់ ផ្អៀងកង់ ។
ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង ១២:៤០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២២ ស្ថិននៅតាមបណ្តោយផ្លូវ ព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានបញ្ជាក់ថាមុនពេលកេីតហេតុគេបាន រថយន្ត អាលហ្វាដ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AM-5377 បេីកបរដោយជនជាតិចិនមួយក្រុមធ្វេីដំណេីរ ទិសដៅពីជេីងទៅ ត្បូង ក្នុងស្ថានភាពល្បឿនយ៉ាងលឿន ស្រាប់តែមកដល់ចំណុចកេីតហេតុ បានរេចង្កូតទៅបុកនឹងក្បាលនាគ ពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្តាលអោយរថយន្តក្រឡាប់ ផ្អៀងមួយបណ្តាលអោយរថយន្ត រងការខូចខាតយ៉ាងដំណំ។ ជុំវិញហេតុការណ៍ខាងលេីមានអ្នក រងរបួសធ្ងន់ស្រាលចំនួន៤នាក់ផងដែរ។

ក្រោយពេលកេីតហេតុអ្នករងរបួសត្រូវបានដឹងបញ្ចូនទៅតាម កង់បីឥណ្ឌា យកទៅសង្រ្គោះ។ ចំណែកឯរថយន្ត ត្រូវបានខាងកម្លាំង ជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការវាល់វែងយករថយន្តទៅទុក ដេីម្បីចាត់ការតាមនីតិវិធី៕


អត្ថបទ និង រូបភាព៖ទូច វិច្ចិកា
