ភ្នំពេញ៖បុរសម្នាក់បេីករថយន្តព្រូសមួយគ្រឿងក្នុងស្ថានភាពលឿន រេចង្កូតទៅបុកនឹងគំនរថ្ម ដែលគេទុកធ្វេីផ្លូវ បណ្តាលអោយរថយន្តក្រឡាប់ផ្ងារជេីង។

ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង ១២:២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅបណ្តោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថាមុនពេលកេីតហេតុគេបានឃើញ រថយន្តព្រូស ពណ៌ខៀវមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2BD-0600បេីកបរទិសដៅពីជេីងទៅត្បូង ក្នុងល្បឿន។ស្រាប់តែមកដល់ចំណុចកេីតហេតុ រថយន្តបានរេចង្កូតទៅបុកគំនរថ្ម ដែលគេចាក់ទុកស្ថាបនាផ្លូវ បណ្តាលអោយរថយន្តក្រឡាប់ផ្ងារជេីងឡេីង បណ្តាលអោយរថយន្តរងការខូចខាតយ៉ាដំណំ ជុំវិញហេតុការណ៍ខាងលេីមិនមានអ្នករងរបួសនោះទេ។

ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ បានចុះមកវាល់វែងរួចយកទៅរក្សាទុករង់ចាំម្ចាស់រថយន្ត ដោះស្រាយទៅតាមនីតិវិធីនៅពេលក្រោយ៕

អត្ថបទ និង រូបភាព៖ ទូច វិច្ចិកា

Share.