រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសផ្អាកការធ្វើដំណើរលើកំណាត់ផ្លូវ៦០ម៉ែត្រ រយៈពេល ៣ថ្ងៃ ដើម្បីរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសចំនួនពីរទីតាំងទៀតនៅក្នុងរាជធានីភ្នំពេញ។

ផ្លូវដែលត្រូវបានផ្អាក់ធ្វើដំណើរឆ្លងកាត់នោះរួមមាន៖ចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយនឹងវិថីកងយុទ្ធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) រហូតដល់ស្តុបចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ជាមួយមហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង (ផ្លូវ៣០ម៉ែត្រ)។

ការប្រកាសផ្អាកការធ្វើដំណើរនេះត្រូវបានរដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនថា ដោយសារនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ស្ពានអាកាសចំនួនពីរទៀតក្នុងរាជធានីភ្នំពេញ៕

Share.