ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីអ្នកជិះម៉ូតូកង់បី បានហើយជិះគេច ជ្រុលទៅបុកម៉ូតូខាងមុខដួល ស្រែកឆោឡោ សមត្ថកិច្ចចាប់បាន កាលពីវេលាម៉ោង១២និង២០នាទីរសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ នៅតាមផ្លូវ៣១០ ភូមិ៥ ក្រុម៣៩ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ប៉ូ ពេជ្រ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យៈិះម៉ូតូម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FL-9003 ដល់ចំណុចកើតហេតុ ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីអ្នកម៉ូតូកង់បី ហើយរត់គេចខ្លួន តែជ្រុលទៅបុកម៉ូតូខាងមុខដួល ស្រែកឆោឡោ ផ្អើលសមត្ថកិច្ចចាប់ខ្លួនបាន ។

ក្រោយចាប់ខ្លួនបានជនសង្ស័យនាំទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌ អនុវត្តបន្តតាមនីតិវិធី ៕
អត្ថបទ៖ តាតុង សែនជ័យ

