ក្រសួងអប់រំយុវជននិងកីឡាបានអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជនរៀបចំការប្រឡងបញ្ចប់បឋមសិក្សាថ្នាក់ទី ៦និងប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិថ្នាក់ទី ៩ឬឌីប្លូម ឆ្នាំសិក្សា២០២០ ២០២១ នេះនៅតាមសាលារៀងៗខ្លួន។

នេះបើយោងតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ឯកឧត្តមហង់ ជួន ណារ៉ុន នៅក្នុងលិខិតផ្ញើជូនប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជានៅថ្ងៃទី០៣ ខែ     មិថុនាឆ្នាំ២០២១នេះ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងអប់រំបញ្ជាក់ថា ក្រសួង នឹងផ្ដល់ការទទួលស្គាល់ចំពោះលទ្ធផលនៃការប្រឡងនេះនិងធ្វើអធិការកិច្ចប្រសិនបើចាំបាច់។

បើទោះជាកំពុងប្រឈមនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ក្តី ក៏ក្រសួងអប់រំ នៅតែបន្តលើកកម្ពស់គុណភាពអប់រំ និងគុណភាពប្រឡងឌីប្លូមនិងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដដែល។ នេះបើតាមការអះអាងរបស់ថ្នាក់ដឹកនាំក្រសួងអប់រំនាពេលកន្លងមក៕

Share.