កំពង់ធំ ៖ មន្ត្រីនគរបាលចរាចរម្នាក់បករថយន្តឡិចសុីសRX330មួយគ្រឿង បើកបរបណ្តើររវល់តែមើលទូរស័ព្ទបណ្តើរ ស្រាប់តែរេចង្កូតធ្លាក់ផ្លូវ ក្រឡាប់ផ្ងារជើងចូលទឹកស្រែ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ តាមផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រខាងលិចស្ទឹងព្រៃប្រស់ ស្ថិតក្នុងឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

រថយន្តជួបគ្រោះថ្នាក់ចរាចរ ម៉ាកឡិចសុីស RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BM-4331 បើកបរដោយមន្ត្រីនគរបាលចរាចរ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ រថយន្តបើកពីត្បូងទៅជើង បើកបណ្តើររវល់តែមើលទូរស័ព្ទបណ្តើរ លុះដល់ចំណុចកើតហេតុ រេចង្កូតធ្លាក់ផ្លូវក្រឡាប់ចូលទឹកស្រែផ្ងារជើង រងរបួសស្រាល ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែករថយន្តត្រូវបានក្រុមគ្រួសារស្ទូចលើកយកទៅជួសជុលដោយខ្លួនឯង ៕

អត្ថបទ៖តាតុង សែនជ័យ

Share.