
ចាប់តាំងពីការប្រកួតបាល់ទាត់ពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បង្កើតឡើងបាន១៦រដូវកាលមកហើយ។ បើគិតត្រឹមឆ្នាំ២០២១កន្លងទៅមានការប្រកួតផ្ដាច់ព្រ័ត្រយកជើងឯកចំនួន៥លើកដែលបានឈានដល់ការទាត់បាល់កាត់សេចក្ដី១១ម៉ែត្រ។
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រកាត់សេចក្ដីទាំង៥លើកបានកើតឡើងក្នុងរដូវកាលដូចខាងក្រោម៖
១. ឆ្នាំ២០០៧ ខេមរាកីឡាបានយកឈ្នះណាហ្គាខប (បច្ចុប្បន្នណាហ្គាវើលដ៍) ដោយលទ្ធផល៤ទល់នឹង២ ក្រោយស្មើគ្នា១ទល់នឹង១ ក្នុងម៉ោងធម្មតា និង១៥នាទី២ដង។
២. ឆ្នាំ២០១៣ ណាហ្គាខប (បច្ចុប្បន្នណាហ្គាវើលដ៍) បានយកឈ្នះក្រសួងការពារជាតិ ៥ទល់នឹង៣ ក្រោយស្មើគ្នា០ទល់នឹង០ក្នុងម៉ោងធម្មតា និង១៥នាទី២ដង។
៣. ឆ្នាំ២០១៦ ក្រសួងការពារជាតិបានយកឈ្នះព្រះខ័នរាជស្វាយរៀង ៦ទល់នឹង៥ ក្រោយស្មើគ្នា១ទល់នឹង១ក្នុងម៉ោងធម្មតា និង១៥នាទី២ដង។
៤. ឆ្នាំ២០១៩ បឹងកេតបានយកឈ្នះព្រះខ័នរាជស្វាយរៀង ៥ទល់នឹង៤ ក្រោយស្មើគ្នា១ទល់នឹង១ក្នុងម៉ោងធម្មតា និង១៥នាទី២ដង។
៥. ឆ្នាំ២០២១ វិសាខាបានយកឈ្នះព្រះខ័នរាជស្វាយរៀង ៦ទល់នឹង៥ ក្រោយស្មើគ្នា២ទល់នឹង២ក្នុងម៉ោងធម្មតា និង១៥នាទី២ដង៕


