ពានរង្វាន់បាល់ទាត់ជើងឯកតំបន់អាស៊ាន ដែលទើបតែប្តូរឈ្មោះថ្មីទៅជា AFF Mitsubishi Electric Cup 2022 ទើបចាប់ឆ្នោតជ្រើសរើសពូលរួចរាល់នៅថ្ងៃទី៣០ ខែឲសីហា ឆ្នាំ២០២២នេះ ខណៈក្រុមជម្រើសជាតិកម្ពុជា ស្ថិតនៅក្នុងពូល A ជាមួយថៃ, ឥណ្ឌូនេស៊ី, ហ្វីលីពីន និង ទីម័រខាងកើត ឬ ប្រ៊ុយណេ។
លទ្ធផលចាប់ឆ្នោត៖
ពូល A៖ កម្ពុជា, ថៃ, ឥណ្ឌូនេស៊ី, ហ្វីលីពីន និង ទីម័រខាងកើត ឬ ប្រ៊ុយណេ
ពូល B៖ វៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី, មីយ៉ាន់ម៉ា និង ឡាវ។

សម្រាប់វគ្គជម្រុះក្រុមទីម័រខាងកើត ត្រូវប៉ះប្រ៊ុយណេ រកអ្នកឈ្នះឡើងទៅកាន់ពូល A ជាមួយ កម្ពុជា, ថៃ, ឥណ្ឌូនេស៊ី និង ហ្វីលីពីន។
គួរដឹងថាក្រុមជម្រើសជាតិថៃ ជាក្រុមឈ្នះជើងឯកពានរង្វាន់បុរសប្រចាំតំបន់អាស៊ាន នេះបានច្រើនជាងគេ រហូតដល់ទៅ៦លើក ឯសិង្ហបុរី ឈ្នះបាន៤លើក វៀតណាម ឈ្នះ២លើក និងម៉ាឡេស៊ី ឈ្នះបាន១លើក។ ឥណ្ឌូណេស៊ី ជាក្រុមឡើងវគ្គផ្ដាច់ព្រ័ត្របានច្រើនជាងគេរហូតដល់៦លើក តែបរាជ័យរហូត៕

