«ហ៊ុន ម៉ាណែត ទើបបញ្ចប់ទស្សនកិច្ចនៅឡាវដែលទទួលត្រួតពលដោយនាយអគ្គសេនាធិការកងទ័ពឡាវ»។ នេះជាសារបង្ហោះលើទំព័រហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ បើតាមសម្ដេចប្រមុខរាជរដ្ឋាភិបាល ក្រៅពីនេះ ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានទទួលដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នាយករដ្ឋមន្ត្រី និងដោយប្រធានាធិបតីឡាវថែមទៀតផង។

«តើអស់លោកអ្នកវិភាគយល់យ៉ាងណាដែរក្នុងទស្សនកិច្ច ហ៊ុន ម៉ាណែត ទៅឡាវលើកនេះ?។ នេះជាប្រយោគសំនួរដែលសម្ដេចតេជោផ្ញើទៅកាន់ក្រុមអ្នកវិភាគ។ សម្ដេចបន្ថែមថា«ដោយលើកមុនខ្ញុំមិនបានជំរាបអស់ ខ្ញុំសូមជំរាបបន្ថែមថាកាលពី ហ៊ុន ម៉ាណែត ទស្សនកិច្ចនៅជប៉ុននាដើមឆ្នាំ២០២២នេះ មិត្តជប៉ុនរបស់យើងបានបញ្ជូនយន្តហោះមកទទួល​ ហ៊ុន ម៉ាណែត ពីកម្ពុជាទៅជប៉ុន និងជូនពីជប៉ុនមកដល់កម្ពុជាវិញ ព្រោះពេលនោះគ្មានជើងហោះហើរទេដោយសារកូវីដ១៩។

តើអ្នកវិភាគមានយោបល់យ៉ាងណាដែរ ព្រោះខ្ញុំចង់ដឹង។ នេះមិនមែនជាពាក្យចាក់ដោតទេ តែជាការចង់យល់តែប៉ុណ្ណោះ៕

Share.