ក្រសួងធនធានទឹកបានជូនដំណឹងថា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្សោយ ពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីបក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម ។ នៅចន្លោះថ្ងៃទី៣-៥ ខែកញ្ញា កម្ពុជាទទួលរងឥទ្ធិពល ពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ ) ដែលអូសបន្លាយលើភាគខាងជើងថៃ ឡាវ និងវៀតណាម។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល
-សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
-សីតុណ្ណភាពអតិបរមា មានពី ៣២-៣៥ °C
– នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ជាមួយគ្នានោះផ្នែកខ្លះនៃបណ្តាខេត្ត នៅទំនាបភាគកណ្ដាល និងភាគពាយ័ព្យអាចមានភ្លៀង ដោយអន្លើរក្នុងកម្រិតបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ ។

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥ °C
– នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម ជាមួយគ្នានោះផ្នែកខ្លះអាចមានភ្លៀង ដោយអន្លើរក្នុងកម្រិតបង្គួរលាយឡំ ទៅដោយផ្គរ រន្ទះ ។

៣៖ តំបន់មាត់សមុទ្រ
-សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
– សីតុណ្ណភាពអតិបរមា មានពី ៣១-៣៣ °C
– នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ៕

May be an image of text
Share.