ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ ជើងទី២ នឹងធ្វើឡើងនៅថ្ងៃពុធ ទី៣១ ខែសីហា ចាប់ផ្តើមប្រកួតពីម៉ោង ១៥:៣០នាទីរសៀលតទៅ ដោយមានចំនួន៤គូ ហើយខាងក្រោមនេះគឺជាកម្មវិធីប្រកួត៖
– ព្រះខ័នរាជស្វាយរៀង vs អគ្កិសនីកម្ពុជា វេលាម៉ោង ៦:៣០នាទី នៅកីឡដ្ឋាន ស្វាយរៀង
– វិសាខា vs Tiffy Army FC វេលាម៉ោង ៦:៣០នាទី នៅកីឡដ្ឋានព្រីនស៍
– បឹងកេត vs កោះកុង វេលាម៉ោង ៣:៣០នាទី នៅកីឡដ្ឋាន Cambodia Airway
– ណាហ្គាវើលដ៍ vs ភ្នំពេញក្រោន វេលាម៉ោង ៦:៣០នាទី នៅកីឡដ្ឋាន ខ.ភ.ម។

ខណ:ជំនួបជក់ចិត្តកំពូលតារាងលីគ១ និងលីគ២ គឺព្រះខ័នរាជស្វាយរៀង ប៉ះ អគ្កិសនីកម្ពុជា វេលាម៉ោង ៦:៣០នាទី នៅកីឡដ្ឋានស្វាយរៀង ជើងទី២ បន្ទាប់ពីស្មើគ្នា ១-១ កាលពីជើងទី១ នៅថ្ងៃទី២៤ ខែសីហា ក្នុងកីឡដ្ឋានអគ្គិសនីកម្ពុជា។
៦ប្រកួតចុងក្រោយរបស់ក្រុមទាំងហាក់មិនសូវសមប្រកបឡើយ ទាំងព្រះខ័នរាជស្វាយរៀង និងអគ្គិសនីកម្ពុជា ពោលគឺបញ្ចប់លទ្ធផលដូចខាងក្រោម៖
**ព្រះខ័នរាជស្វាយរៀង ឈ្នះ២ ស្មើ២ និងចាញ់២
_ ព្រះខ័នរាជស្វាយរៀង 2-2 បឹងកេត
_ អគ្គិសនីកម្ពុជា 1-1 ព្រះខ័នរាជស្វាយរៀង (ពានសម្តេច)
_ ភ្នំពេញក្រោន 3-0 ព្រះខ័នរាជស្វាយរៀង
_ ព្រះខ័នរាជស្វាយរៀង 10-0 គិរីវង់សុខសែនជ័យ
_ ព្រះខ័នរាជស្វាយរៀង 4-0 សូលទីឡូអង្គរ (ពានសម្តេច)
_ ព្រះខ័នរាជស្វាយរៀង 0-1 វិសាខា

**អគ្គិសនីកម្ពុជា ឈ្នះ១ ស្មើ៣ និងចាញ់២
_ នគរបាលជាតិ 2-1 អគ្គិសនីកម្ពុជា
_ អាយ.អេស.អាយ 1-0 អគ្គិសនីកម្ពុជា
_ គិរីវង់ 1-1 អគ្គិសនីកម្ពុជា (ពានសម្តេច)
_ សូលទីឡូអង្គរ 0-1 អគ្គិសនីកម្ពុជា
_ អគ្គិសនីកម្ពុជា 1-1 ព្រះខ័នរាជស្វាយរៀង (ពានសម្តេច)
_ អគ្គិសនីកម្ពុជា 1-1 អាស៊ី អឺរ៉ុប៕
តើល្ងាចនេះព្រះខ័នរាជស្វាយរៀង ឬ អគ្គិសនីកម្ពុជា ឡើងទៅវគ្គ៤ក្រុមចុងក្រោយ?


