កណ្កាល ៖ រថយន្តបែនដឹកខ្សាច់មួយគ្រឿង បើកលឿនគេចជ្រុលក្រឡាប់ផ្ងារជើង បោកប៉ះផ្ទះប្រជាពលរដ្ឋ រងខូចខាតដំណំ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្កាលស្ទឹង ខេត្តកណ្កាល ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក ប្រភេទបែនកង់៦ ដឹកខ្សាច់ ម៉ាកហុីណូ ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ PP-2326 បើកល្បឿនលឿន តាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ គេចពីរថយន្តខាងមុខ បួងចង្កូតជ្រុល បណ្តាលឲ្យក្រឡាប់ផ្ងារជើងចាក់ខ្សាច់ចោលពេញផ្លូវ បោកប៉ះផ្ទះប្រជាពលរដ្ឋរងខូចខាតដំណំ តែមិនបង្កឲ្យអ្នកណារងរបួស ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ ស្ទូចលើយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាន រងចាំដោះស្រាយការខូចខាតផ្ទះប្រជាពលរដ្ឋ ៕
អត្ថបទ៖តាតុង សែនជ័យ
