លោក ទុំ សារ៉ាយ ធ្លាប់ជាអតីតខ្សែប្រយុទ្ធ និងជាសមាជិកធ្លាប់ជួយឱ្យក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង លើកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ ២០១១ និង ២០១២ ពេលនេះក្នុងនាមជាគ្រូបង្វឹកក្រុមថ្មីគឺអគ្គីសនីកម្ពុជា ទំលាក់ក្រុមចាស់ព្រះខ័នរាជស្វាយរៀង ត្រឹមវគ្គ៨ក្រុមចុងក្រោយជើងឯកថ្នាក់ជាតិ ពានរង្វាន់សម្តេច តេជោ ឆ្នាំ២០២២ សរុបលទ្ធផលទាំងពីរជើង ៤-២។

លទ្ធផល​វគ្គ​៨ក្រុម​ចុងក្រោយ​​​មាន៖
-អគ្គីសនីកម្ពុជា (ជើង​ទី១:១-១) (ជើង​ទី២:៣-១) ព្រះខ័នរាជស្វាយរៀង (អគ្គីសនីកម្ពុជា ឈ្នះ​៤-២)
-Tiffy Army FC (ជើងទី១:១-៣) (ជើងទី២ : ០-៣) វិសាខា (វិសាខា ឈ្នះ​៦-១)
-ភ្នំពេញក្រោន​(ជើងទី១:០-០) (ជើងទី២:០-០) ណាហ្គាវើល (ភ្នំពេញក្រោន ឈ្នះ​បាល់​ប៉េណាំងទី៤-៣)​
-កោះកុង (ជើងទី១: ០-២) (ជើងទី២: ៣-៣) បឹងកេត (បឹងកេត ឈ្នះ​៥-៣)

កម្មវិធី​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ជើង​ទី១ នៅ​ថ្ងៃ​ទី​៥ ខែ​តុលា និង​ជើង​ទី២​ថ្ងៃ​ទី​១២ ខែ​តុលា៖
– បឹងកេត ប៉ះ អគ្គីសនីកម្ពុជា
– ភ្នំពេញក្រោន ប៉ះ វិសាខា៕

Share.