ព្រះសីហនុ៖រថយន្តឃ្លុបមួយគ្រឿង ខណៈដែលបើកចុះចំណោតជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់រាបមួយដើម ហើយក្រឡាប់ផ្ងារជើង រងខូចខាត កាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី៣១ ខែសីហា ឆ្នាំ២០២២ នៅតាមផ្លូវចុះចំណោតឃ្លាំងលើ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

រថយន្តបង្កគ្រោះថ្នាក់ម៉ាក MITSUBISHI ឃ្លុបពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-5904 ។
តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយនន្តរងគ្រោះ បានបើកចូលក្រុងព្រះសីហនុ ដល់ឃ្លាំងលើ បត់ឆ្វេង ដោយ បើក ពីជើងទៅត្បូង តាមផ្លូវចុះចំណោត ហ្វ្រាំងមិនជាប់ រេចង្កូតឡើងខឿនចិញ្ចើមផ្លូវទៅបុកបាក់បង្គោលភ្លើងបំភ្លឺផ្លូវបាក់រាបមួយដើម ហើយក្រឡាប់ផ្ងារជើង រងខូចខាតដំណំ។ ចំណែអ្នកបើកបរបានរងរបួសស្រាល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅ ពិនិត្យជាក់ស្តែងរួចស្ទូចលើយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក ស្នងការខេត្ត រងចាំដោះស្រាយផលប៉ះពាល់ជាក្រោយ ៕

អត្ថបទ៖តាតុង សែនជ័យ
