បន្ទាយមានជ័យ៖ ក្មេងស្រី២ខួបដែលលេងទឹកតាមផ្លូវទឹកហូរកួចចូលលូបាត់ពីល្ងាចរកឃើញហើយនៅប្រមាណ៣០០ម៉ែត្រពីកន្លែងបាត់រកឃើញម៉ោង៦,៣០នាទីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ស្ថិតភូមិសាមគ្គីមានជ័យ សង្កាត់.ក្រុងប៉ោយប៉ែត។
លោកវរៈសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ក្មេងស្រីដែលទឹកកួចចូលលូមានឈ្មោះ សុខ ផាន់នី អាយុ២ឆ្នាំដែលមានម្តាយមុខរបបចុងងថៅកាស៊ីណូក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖ក្មេងស្រីដែលត្រូវបានទឹកហូរកួចចូលទៅបាត់នៅវេលាម៉ោង៥ល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នៅតាមផ្លូវមុខផ្ទៈរបស់នាងនៅពេលដែលនាងបានលេងទឹកហូរជាមួយបងប្អូនប្រមាណ២ទៅ៣នាក់ក្មេងតូចក្រោយមានភ្លៀងមួយមេធំលិចផ្លូវក្នុងក្រុងប៉ោយប៉ែត នៅពេលក្មេងស្រីលេងទឹកក្បែរលូគ្មានគំរោបហើយទឹកហូរបានខួចចូលលូទៅបាត់។

លោកបានបញ្ជាក់ថា៖ក្រោយទទួលព័ត៌មានបានដឹកលោកបានដឹកនាំកម្លាំងនិងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានយកអ៊ែស្កាទៅកាយតាមប្រព័ន្ធលូដែលរុករករហូតដល់ម៉ោង១១,៣០នាទីយប់ទើបដកកម្លាំង ហើយព្រឹកឡើងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២បានបន្តរុករកជាមួយសាច់ញាតិជនរងគ្រោះបានរកឃើញក្មេងស្រីដែលបាត់ខ្លួនម៉ោង៦,៣០នាទីព្រឹកដែលនៅចម្ចាយពីកន្លែងទឹកហូរកួចចូលលូទៅបាត់ប្រមាណ៣០០ម៉ែត្រទៅផ្នែកខាងក្រោម។

លោកវរៈសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា៖ក្រោយរកឃើញក្មេងស្រី២ខួបដែលទឹកហូរកួចចូលលូហើយកម្លាំងចំនាញបានពិនិត្យហើយប្រគល់សាកសពក្មេងស្រីដែលស្លាប់ជូនសាច់ញាតិ ជាការណែនាំសុំអោយប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នចំពោះកូនចៅនៅពេលមានភ្លៀងធ្លាក់ទឹកលិចផ្លូវហូរចូលលូដូចក្មេងស្រី៕
ប៉ោយប៉ែត

