ភ្នំពេញ ៖ ក្លឹបកម្សាន្តមួយកន្លែងយុីហោ ALL FRIENDS ស្ថិតនៅតាមផ្លូវលេខ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាបឆេះ សន្ធោសន្ធៅ បង្កឲ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា នៅវេលាម៉ោងខាងលើមានផ្សែងហុយខ្មួលខ្មាញ់ចេញពីក្លឹបALL FRIENDS ឆាប ឆេះចេញជាអណ្តាតភ្លើងសន្ធោសន្ធៅឡើង ផ្អើលពលរដ្ឋក្បែរខាង សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងចេញទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង ដោយប្រើប្រាស់រថយន្តចំនួន២៥គ្រឿង ។
គ្រោះអគ្គិភ័យខាងលើភ្លើងឆេះរាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋក្បែរនោះមួយខ្នងទៀតផង ក្លឹបទទួលរងឆេះស្ទើរទាំងស្រុង ៕




អត្ថបទ៖តាតុង សែនជ័យ
រូបភាព៖ នេន មិនា
