លោក ចែង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាល

រដ្ឋបាលស្រុកខ្សាច់កណ្ដាល ដែលលោក ចែង ឌីណា អតីតអភិបាលរងស្រុកល្វាឯម ទើបផ្ទេរទៅកាន់មុខតំណែងជាអភិបាលស្រុក ជំនួសលោក ប៊ុន ផេង ដែលឡើងទៅធ្វើជាអភិបាលរងខេត្តកណ្ដាល បានបង្កើត QR Code ដើម្បីសំគាល់ទីតាំងរដ្ឋបាលឃុំ និងស្រុក។

QR Code នេះ មានមុខងារផ្ដល់ភាពងាយស្រួលឱ្យប្រជាពលរដ្ឋ អាចថតស្កេនតាមទូរសព្ទដៃដើម្បីស្វែងរកទីតាំងទាំងរដ្ឋបាលស្រុក និងរដ្ឋបាលឃុំទាំង១៨ ក្នុងមូលដ្ឋានស្រុកខ្សាច់កណ្ដាល នៅពេលពួកគាត់មានតម្រូវការស្នើសុំឬទទួលសេវាសាធារណៈ។

រាជរដ្ឋាភិបាលបានជំរុញឱ្យស្ថាប័នសាធារណៈទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ខិតខំរិះរកវិធីសាស្រ្តថ្មីៗ ពិសេសការប្រើប្រាស់បច្ចេកវិទ្យាដើម្បីសម្រួលការបំពេញភារកិច្ចផ្ទៃក្នុង និងសម្រួលក្នុងការផ្ដល់សេវាសាធារណៈឱ្យបានលឿន និងមានប្រសិទ្ធភាពជូនពលរដ្ឋ៕

QR Cod ទីតាំងសាលាស្រុកខ្សាច់កណ្ដាល
Share.