តារាចម្រៀង Country ត្រូវគេប្រទះឃើញសពរបស់លោកក្រោយមានសេចក្ដីរាយការណ៍ស្ដីពីការបាត់ខ្លួនជាង១សប្ដាហ៍ ពោលគឺតាំងពីថ្ងៃទី២០ ខែសីហា កន្លងទៅ។
យោងតាមកាសែត The New York Post បានឱ្យដឹងថាសពរបស់តារាចម្រៀងវ័យ៣២ឆ្នាំរូបនេះ ត្រូវបានគេប្រទះឃើញនៅ Tucson Arizona នេះបើតាមការប្រកាសពីប៉ុស្ដិ៍ប៉ូលិសរបស់ទីក្រុងនេះ។ លោក Matt Kinman ដែលត្រូវជាមិត្តរបស់សពបានអះអាងពីការស្លាប់របស់លោកប្រាប់គេហទំព័រអភិរក្សតន្ត្រី Country ថាសពរបស់លោកត្រូវបានគេរកឃើញនៅក្បែរកន្លែងបាត់ខ្លួន។
តំណាងការិយាល័យពិនិត្យសុខភាពរបស់ ខោនធី ភីម៉ា បានបញ្ជាក់ប្រាប់សារព័ត៌មាន Sky News អាមេរិក ថា បានទទួលដំណឹងស្ដីពីសពរបស់ Bell ហើយ កំពុងតែរងចាំធ្វើកោសល្យវិច្ច័យ។
គេហទំព័រអភិរក្សតន្ត្រី ខោនធី បានពិពណ៌នាពី Bell ថាជា សិល្បករដ៏ពិតប្រាកដនិងអស្ចារ្យបំផុតមួយរូប ដែលបានជួយបំពេញទម្រង់សិល្បៈរបស់ប្រទេសក្នុងសម័យទំនើប។ លោកធ្លាប់បានបើកកម្មវិធីតន្ត្រីទេសចរណ៍ជាមួយនឹងសិល្បករល្បីៗជាច្រើនដូចជា Willie Nelson, Hank Williams Jr និង Dwight Yoakam។

កាលពីឆ្នាំ ២០១៦ Bell បានចេញអាល់ប៊ុមមួយរបស់ខ្លួន ហើយនៅឆ្នាំ២០១៨ លោកត្រូវបានគេដាក់ឈ្មោះឱ្យថាជាសិល្បករប្រុសដែលល្អបំផុតនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Ameripolitan Awards នៅ Memphis រដ្ឋ Tennessee។ តន្ត្រីករនិងអ្នកគាំទ្រតារារូបនេះបាននាំគ្នាសរសេររំលែកទុក្ខនៅលើបណ្ដាញសង្គមរួមគ្នា។
អ្នកគាំទ្រម្នាក់បាននិយាយថា៖ «ខ្ញុំប្រាកដថាមានអ្នកគាំទ្រតន្ត្រី County ជាច្រើននាក់ទៀត ដែលមិនស្គាល់ឈ្មោះ Luke Bell។ “ប៉ុន្តែការនិយាយក្នុងនាមជាមនុស្សម្នាក់ដែលពេញចិត្ត តន្ត្រី របស់គាត់ ខ្ញុំនឹងប្រាប់អ្នកថាគាត់មានអាល់ប៊ុមចម្រៀងដ៏ល្អបំផុតមួយដែលបានចេញផ្សឱ្យយើងបានស្ដាប់ ក្នុងរយៈពេល 20 ឆ្នាំចុងក្រោយនេះ។ សូមសាកស្ដាប់មើលទៅ។ សូមទៅកាន់សុគតិភព Bell។





