ក្រុមជម្រើសជាតិបង់ក្លាដែស នឹងប្រកួតមិត្តភាពអន្តរជាតិ«MinebeaMitsumi» ទល់នឹង ក្រុមជម្រើស​ជាតិ​ឈុត​ធំ​កម្ពុជា នៅថ្ងៃ FIFA Day ត្រូវនឹងថ្ងៃទី22 ខែកញ្ញា ឆ្នាំ2022 ក្នុងពហុកីឡដ្ឋានមរតកតេជោ បន្ទាប់ពីបានបញ្ជេញ​បញ្ជីឈ្មោះកីឡាករ២៧នាក់ជាផ្លូវការក្នុងផេកផ្លូវការរបស់ខ្លួន។

បន្ទាប់ពីប្រកួតមិត្តជាមួយក្រុមជម្រើសជាតិកម្ពុជារួច ក្រុមជម្រើសជាតិបង់ក្លាដែស ក្រោមការដឹកនាំរបស់លោក Javier Fernández Cabrera នឹងត្រូវធ្វើដំណើរទៅប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិនេប៉ាល នៅកីឡដ្ឋាន Dashrath Rangasala នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។

ជំនួបចុងក្រោយរបស់ក្រុមជម្រើសជាតិបង់ក្លា មុនពេលប៉ះក្រុមគោព្រៃកម្ពុជា បានចាញ់ក្រុមជម្រើសជាតិម៉ាឡេស៊ីក្នុងលទ្ធផល៤ ទល់និង១ ក្នុងវគ្គជម្រុះ ASIAN CUP កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនៅ កីឡដ្ឋាន Nasional Bukit Jalil នាប្រទេសម៉ាឡេស៊ី៕

Share.