ភ្នំពេញ៖បុរសម្នាក់បេីកបររថយន្តប៉ះគ្នាបន្តិចបន្តួច មិនព្រមឈប់ដោះស្រាយ រួចបេីករត់មកប៉ះនឹងម៉ូតូមួយគ្រឿងទៀតបង្កអោយមានការភ្ញាក់ផ្អេីល ដល់សមត្ថកិច្ច និងចាប់ដាក់ខ្នោះយកទៅខណ្ឌបឹងកេងកង។
ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង ១១:៣០នាទីយប់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីទីតាំងកេីតហេតុបានអោយដឹងថាមុនពេលកេីតហេតុ គេបានឃើញរថយន្តព្រូសមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AW-1835 ដែលរថយន្តខាងលេីបានប៉ះគ្នា ជាមួយរថយន្តមួយគ្រឿងទៀតមិនចាំម៉ាក ប៉ះនៅចំណុចផ្លូវម៉ៅសេទុង រួចក៏មិនព្រមចរចារគ្នា បានបេីកមកដល់ ចំណុច ម្តុំ ភោជនីដ្ឋាន ឡៅទីហ្វាង ក៏បានប៉ះគ្នា ជាមួយម៉ូតូ ម៉ាក វីវ៉ាណា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1JI-6557 រួចសមត្ថកិច្ចអោយសម្របសម្រួលគ្នា តែដោយសារ ម្ចាស់រថយន្តព្រូសមិនព្រម សហការណ៍ជាមួយសមត្ថកិច្ច ទេីបសមត្ថកិច្ច បង្ខំចិត្ត ដាក់ខ្នោះបុរសម្នាក់នោះតែម្តង។

ក្រោយពេលកេីតហេតុសមត្ថកិច្ចបានបញ្ចូនបុរសជាម្ចាស់រថយន្ត ទៅអធិការនគរបាលខណ្ឌបឹងកេងកង។ ចំណែកឯរថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ វាស់វែងយកទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ៕

អត្ថបទ និង រូបភាព ៖ ទូច វិច្ចិកា
