ក្រុងព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់បានធ្លាក់ពីលើសណ្ឋាគារដោយមិនទាន់ដឹងមូលហេតុ បណ្ដាលឲ្យរបួសធ្ងន់សង្ស័យពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់។

ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ០៥:៣០នាទីព្រឹក ទទួលបានព័ត៌មាន មានបុរសជនជាតិចិនម្នាក់ ធ្លាក់ពីលើសណ្ឋាគារ អន្តរជាតិជុនហាវ ស្ថិតនៅក្រុមទី១៨ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
ជនរងគ្រោះឈ្មោះ PENG XIAOPAN ភេទប្រុស ឆ្នាំ កំណើត ០២/០៨/១៩៨៦ (អាយុ ៣៦ឆ្នាំ) ជនជាតិ ចិន មុខរបរ មិន ពិតប្រាកដ កាន់លិខិតឆ្លងដែនលេខ EH 4475632 ចុះថ្ងៃទី១៩/០៩/២០១៩ ផុតសុពលភាព ១៨/០៩/២០២៩ ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំហ៊ានដំបូងជាករណីបង្ខាំង បច្ចុប្បន្នកម្លាំងសមត្ថកិច្ចអធិការក្រុងព្រះសីហនុ កំពុងសហការណ៍ជាមួយកម្លាំងនគបាលប៉ុស្តិ៍កំពុងធ្វើការស្រាវជ្រាវជំវិញកន្លែងកើតហេតុ។
រីឯជនរងគ្រោះខាងលើ ត្រូវបានជួយសង្គ្រោះយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។ ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ពីការធ្លាក់របស់ជនរងគ្រោះនេះបាននៅឡើយទេ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត៕
អត្ថបទ៖ ក្រុងព្រះសីហនុ

