រាជធានីភ្នំពេញ៖ បុរសម្នាក់បេីករថយន្ត បោះពួយយ៉ាងលឿន មិនប្រុងប្រយ័ត្ន រេចង្កូតបុកក្បាលនាគរបាំងថ្មពុះចែកទ្រូងផ្លូវ បាក់ចំនួន១កង់ និងរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍មួយនេះ កេីតឡេីងនៅវេលាម៉ោង១០ និង៣០ នាទីយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ចំណុចខាងមុខស្ថានទូតជប៉ុន តាមបណ្តោយផ្លូវមហាវិថីព្រះនរត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ក្រុមការងារបានដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក Toyota Prius ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2BN-7701 បេីកដោយបុរសម្នាក់ ធ្វើដំណេីរតាមបណ្តោយផ្លូវមហាវិថី ព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជេីង ។
ខណៈពេលដែលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុខាងលើ បើកបរក្នុងស្ថានភាពល្បឿនលឿនថែមទាំងខ្វះការប្រុងប្រយ័ត្ន ក៏បានរេចង្កូតបុកក្បាលនាគរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបាក់ដួលរលំអស់ចំនួន១ កង់ រថយន្តហោះផ្លោងទៅកល់ខាងលេីរបាំងថ្មពុះចែទ្រូងផ្លូវ រងការខូចខាតចំផ្នែកខាមុខខ្ទិចស្ទេីទាំងស្រុង។

គួរបញ្ជាក់ផងដែរថា៖ ហេតុការណ៍មួយនេះមិនបង្កឲ្យអ្នកណាម្នាក់រងរបួសនោះទេ។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅទីតាំងកើតហេតុ ធ្វេីការត្រួតពិនិត្យ ហេីយបន្តរាយការណ៍ទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង និងបានយករថយន្តទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយតាមជំនាញនិតិវិធីច្បាប់នៅពេលក្រោយបន្តទៀតផងដែល។

