ភ្នំពេញ៖ បុរសជាជនសង្ស័យម្នាក់ធ្វើជាសន្តិសុខ យាមនៅខុនដូមួយកន្លែងយីហោ (TIME SQUARB) បានលួចម៉ូតូភ្ញៀវ ដែលស្នាក់នៅខុនដូ យកទៅបាត់ មិនឃើញយកមកវិញ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង៣០នាទីព្រលប់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០២២ នៅត្រង់ចំណុច ខុនដូយីហោ(TIME SQUARB) តាមបណ្ដោយផ្លូវ ៣១៧ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។


ជនរងគ្រោះមានឈ្មោះ ផា វ:រុន ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរសិស្ស ស្នាក់នៅខុនដូកើតហេតុខាងលើបន្ទប់លេខ១៣ ជាន់លេខ១៣ មានស្រុកកំណើត នៅឯស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ធ្វើជាសន្តិសុខយាមនៅខុនដូកើតហេតុខាងលើដោយមិនដឹងថាជាសន្តិសុខរបស់ខុនដូ ឬជាសន្តិសុខក្រុមហ៊ុនឯកជន បានយកម៉ូតូជនរងគ្រោះម៉ាកហុងដាឌ្រីមសC-125 ពណ៌ខ្មៅស៊េរីឆ្នាំ ២០១៨ពាក់ស្លាកលេខភ្នំពេញ1GZ-2975។
បើតាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់បានចុះពីបន្ទប់ស្នាក់នៅមកអង្គុយលេងនៅខាងក្រោម មុខខុនដូ ហើយបាននិយាយគ្នាលេងជាមួយសន្តិសុខ មួយសន្ធុះ លុះដល់ម៉ោងកើតហេតុខាងលើស្រាប់តែសន្តិសុខបានសូមខ្ចីសោរម៉ូតូរបស់គាត់ថាយកម៉ូតូទៅទិញបាយមួយភ្លែត តែរូបគាត់មិនឲ្យ ខណៈនោះសន្តិសុខបានឆក់យកសោរបស់គាត់រួចរត់សំដៅទៅយកម៉ូតូនៅកន្លែងចំណតសម្រាប់ទុកម៉ូតូហើយឡើងជិះយកទៅបាត់ ភ្លាមនោះរូបគាត់ ស្មានតែសន្តិសុខធ្វើលេង ក៏អង្គុយរង់ចាំបាត់ៗមិនឃើញ ត្រឡប់មកវិញ ដោយដឹងថាប្រាកដជាសន្តិសុខយកទៅបាត់មែន។
ទើបរូបគាត់ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកម៉ូតូមកវិញ៕

អត្ថបទ និង រូបភាព៖ ទូច វិច្ឆិកា
