ភ្នំពេញ ៖ បុរស២នាក់រងរបួសធ្ងន់ធ្ងរ បន្ទាប់ពីម៉ូតូបុកគ្នា តាមផ្លូវបេតុងក្នុងភូមិ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិម៉ឺន្រ្តា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុភាគីម៉ូតូ ម៉ាកហុងដា សេ១២៥ សេរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GW-7877 ជិះដោយឈ្មោះ មៀច ចាន់ណា ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកសិករ មានទីលំនៅស្ថិតនៅក្នុងភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទិសដៅពីត្បូងទៅជើង ល្បឿនលឿន ដល់ចំណុចកើតហេតុ បានបុកគ្នាជាមួយម៉ូតូច្រាសទិស បើកល្បឿនលឿនដូចគ្នា ម៉ាកហុងដា សេ១២៥ សេរី២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HC-1400 ជិះដោយឈ្មោះ សុខ ពេជ្រ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរលក់ពោតស្ងោរ មានទីលំនៅស្ថិតក្នុងភូមិបង្អែក ឃុំ ស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង ។

ករណីគ្រោះថ្នាក់ចរាចរខាងលើបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរទាំង២នាក់ ហើយជនរងគ្រោះម្នាក់ ឈ្មោះ មៀច ចាន់ណា ត្រូវបានក្រុមគ្រួសារដឹកយកទៅគ្លីនិកឯកជនម្លឹះស្ពានថ្ម ចំណែកជនរងគ្រោះម្នាក់ទៀតឈ្មោះ សុខ ពេជ្រ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកដង្កោដឹកយកទៅព្យាបាល ។ ដោយឡែកមធ្យោបាយទាំង២គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងរួចប្រមូលយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយនៅពេលក្រោយទៀត ៕

អត្ថបទ៖ តាតង សែនជ័យ

Share.