ភ្នំពេញ៖ដោយសារបើកបរមិនចេះអធ្យាស្រ័យឲ្យគ្នា កើតជម្លោះហិង្សាវាយគ្នាបណ្តាលភាគីម្ខាងរងបួសបែកមាត់ ។ ជម្លោះនេះកើតឡើងរវាងអ្នករត់ម៉ូតូកង់បីឥណ្ឌានិងអ្នកបើកបររថយន្តព្រូស បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ការពីវេលាម៉ោង ៧និង ៣០ នាទីយប់ថ្ងៃទី ៤ ខែកញ្ញាឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ ២០០៤ ក្បែរស្តុបផ្សារសេនជូរី ស្ថិតក្នុងសង្កាត់ការទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

យោមតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សពាក់ស្លាកលេខកំពង់ស្ពឺ1U-8325បានដឹកភ្ញៀវម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ ២០០៤ ទៅដៅពីជើងទៅត្បូង។លុះពេលមកដល់ចំណុចកើតហេតុខាងលើ ក៏បានវាក់អ៊ើនឹងរថយន្តព្រូសមួយគ្រឿងពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ2V-3983បើកបរដោយបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតបានចេញពីហាងមួយកន្លែងឆ្លងមកផ្លូវ២០០៤ក្នុងទិសដៅពីលិចទភកើត ក៏បានវ៉ាក់អើគ្នាជាមួយម៉ូតូកង់បី។ ពេលនោះភាគីទាំងសងខាងបាននិយាយឌឺដងដាក់គ្នាប្រកែកគ្នាទៅវិញទៅមក ខណៈដែលរថយន្តនិងកង់៣មិនបានប៉ះគ្នាឡើយ។ ភ្លាមនោះស្រាប់តែអ្នកបើកបរម៉ូតូកង់បីបានចុះពីលើកង់បី ហើយអ្នកបើកបររថយន្តក៏ចុះពីលើរថយន្ត ក៏កើតជាជម្លោះហិង្សា ដោយអ្នកបើកបររថយន្តវាយទៅលើអ្នកបើកបរកង់បីចំនួនបីដៃបណ្ដាលបែកមាត់និងរបួស បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកអន្តរាគមន៍នៅនិងកន្លែងកើតហេតុ។


ក្រោយមកសមត្ថកិច្ចបាននាំភាគីទាំងសងខាងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទីមួយដើម្បីធ្វើការដោះស្រាយគ្នាទៅតាមនិតិវិធី៕

អត្ថបទ និង រូបភាព៖ទូច វិច្ឆិកា

Share.