ភ្នំពេញ៖នារីស្រស់ស្អាតម្នាក់ ជិះម៉ូតូ ដាក់ សត្វ ឆ្កែពីមុខ ស្រាប់តែមាន យុវជនមួយក្រុមជិះមកក្បែរ ភ្ញាក់រេចង្កូតទៅបុករថយន្ត Ford Renger Raptorទាំងកណ្តាលយប់។
ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង ១១:៤០នាទីយប់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅបណ្តោយ
ផ្លូវព្រះនរោត្តម សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភព័ត៌មានពីកន្លែងកេីតហេតុ បានអោយដឹងថា មុនពេលកេីតហេតុ គេបានឃើញ នារីម្នាក់ ជិះម៉ូតូ ម៉ាក Click ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1HE-3290 ដោយខាងមុខម៉ូតូបានដឹកកូនឆ្កែ១ក្បាលផង។ពេលនោះដោយសារ តែមានយុវជន១ក្រុមជិះម៉ូតូមកក្បែរ ក៏ភ្ញាក់រេចង្កូត ទៅបុកគូទ រថយន្តម៉ាក Ford Renger Raptor ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BG-9192 យ៉ាងពេញទំហឹងបណ្តាល អោយនារីជាអ្នកបេីកបរម៉ូតូ រងរបួសបាក់ភ្លៅ។ចំណែកឯម៉ូតូ រួមទាំងរថយន្តរងការខូចខាតទាំងសងខាង។

ក្រោយពេលកេីតហេតុ ជនរងគ្រោះដែលបាក់ភ្លៅ ត្រូវបានរថយន្តសង្រ្គោះ មន្ទីរកាលម៉ែត្រ បញ្ចូនទៅសង្រ្គោះភ្លាមៗ ។ចំណែកឯរថយន្ត និង ម៉ូតូ ត្រូវបាន សមត្ថកិច្ច ចរាចរណ៍ផ្លូវគោក នៃ អធិការនគរបាល ខណ្ឌដូនពេញ ធ្វេីការវាល់វែង រួចយកទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕
អត្ថបទ និង រូបភាព៖ទូច វិច្ចិកា
