កំពង់ធំ ៖ រថយន្តចំនួន២គ្រឿង មួយគ្រឿងម៉ាកឡិចសុីស៣០០ និងមួយគ្រឿងទៀតម៉ាកតាកុមា ត្រូវបានដើមឈើរលំសង្កត់ជាប់ពីលើ ដោយសារមានភ្លៀងខ្យល់កន្ត្រាក់ កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ស្ថិត នៅ ក្នុង បរិវេណ ដី នៃ មន្ទីរ កសិកម្ម ខេត្តកំពង់ធំ ក្នុងភូមិ ទី ៦ សង្កាត់ កំពង់ធំ ក្រុង ស្ទឹង សែន ខេត្តកំពង់ធំ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ករណីខ្យល់កន្ត្រាក់បាក់ដើមគ្រាប់បែកសង្កត់លើរថយន្តចំនួន២គ្រឿង មួយគ្រឿងម៉ាក ឡិចសុីស RX300 ពណ៌សពាក់ ស្លាក លេខ ភ្នំពេញ 2I-6781 ម្ចាស់ ឈ្មោះ អូយ មេ ង ស្រៀ ង ភេទ ប្រុស អាយុ ៣២ ឆ្នាំ មុខរបរ ជាងមាស ស្នាក់ នៅ ភូមិ ទី ៦ សង្កាត់ កំពង់ធំ ដែល បាន យក រថយន្ត របស់ គាត់ ទៅ ទុក នៅ ទីនោះ ដោយ មិន មានការ ទទួលខុសត្រូវ ពី ខាង មន្ទីរ កសិកម្ម នោះ ឡើយ ។ មួយគ្រឿងទៀត ម៉ាកតាកុមា ពណ៌ខ្មៅ ពាក់ ស្លាក លេខ ភ្នំពេញ 2A-7214 រកម្ចាស់មិនទាន់ឃើញ រងខូចខាតតិចតួច ។

បើតាម មន្ទីរ កសិកម្ម ខេត្តកំពង់ធំ រថយន្ត ទាំង ២គ្រឿង ខាងលើ នេះ មិនមែន ជា របស់ មន្ត្រី នៃ មន្ទីរ កសិកម្ម នោះ ទេ គឺជា របស់ ពលរដ្ឋ ឃើញ កន្លែង ស្រឡះ គាត់ ចេះ តែ នាំ គ្នា យក មក ទុក នៅទីនោះទៅ ។

ក្រោយពីបាក់ដើមឈើសង្កត់លើរថយន្ត២គ្រឿង រហូតមកដល់ព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ ទើបពលរដ្ឋនាំគ្នាកាត់បែកឈើ យករថយន្តទៅជួសជុលដោយខ្លួនឯង ៕

អត្ថបទ៖តាតុង សែនជ័យ

Share.